ឥណ្ឌាផ្ដល់ដូសជំនួយដល់បុគ្គលិកសុខាភិបាល សម្រាប់ពលរដ្ឋវ័យចាស់
លោកនាយករដ្ឋមន្ត្រី Narendra Modi បាននិយាយថា ប្រទេសឥណ្ឌានឹងចាប់ផ្តើមចែកចាយដូសជំនួយ ជាវិធានការប្រុងប្រយ័ត្ន ចំពោះការថែទាំសុខភាព និងបុគ្គលិកជួរមុខផ្សេងទៀតចាប់ពីថ្ងៃទី១០ ខែមករា ខណៈដែលករណីវ៉ារ្យ៉ង់អូមីក្រុង កំពុងកើនឡើងនៅទូទាំងប្រទេស។
ថ្លែងនៅក្នុងសុន្ទរកថាតាមទូរទស្សន៍ទៅពលរដ្ឋឥណ្ឌានៅទូទាំងប្រទេសកាលពីយប់ថ្ងៃសៅរ៍ លោក Modi ក៏បានរៀបរាប់ផងដែរថា អ្នកដែលមានអាយុលើសពី ៦០ ឆ្នាំ ដែលមានជំងឺ នឹងត្រូវបានគេផ្តល់អាទិភាពឱ្យទទួលបានដូសជំនួយបន្តាំប់ពីមានការណែនាំពីវេជ្ជបណ្ឌិត។
លោកបានបន្ថែមថា អ្នក ដែលមានអាយុពី ១៥-១៨ ឆ្នាំ នឹងចាប់ផ្ដើមទទួលបានថ្នាំបង្ការជំងឺកូវីដ-១៩ ពីថ្ងៃទី ៣ ខែមករាទៅ។
គួរបញ្ជាក់ផងដែរថា ប្រទេសឥណ្ឌាបានរាយការណ៍ពីការកើនឡើងយ៉ាងឆាប់រហ័សនៃករណីអូមីក្រុង ដោយចំនួននេះ បានឈានដល់ ៤១៥ករណីសរុបនៅទូទាំងរដ្ឋចំនួន ១៧ របស់ឥណ្ឌា។

ប្រភព៖ Aljazeera