បេីករថយន្ត បត់ត្រឡប់ក្រោយ មិនប្រយ័ត្ន ស្របពេលម៉ូតូជិះលឿនចាប់ហ្វ្រាំងទាន់បុករថយន្ត បណ្ដាលឲ្យនារីពីរនាក់រងរបួសយ៉ាងដំណំ

ភ្នំពេញ ៖ រថយន្តម៉ាកឡិចសុីសRX300 មួយគ្រឿងបើកបត់ត្រឡប់ក្រោយខ្វះការប្រុងប្រយ័ត្នត្រូវបាននារីពីរនាក់ជិះម៉ូតូមួយគ្រឿងលឿនចាប់ហ្វ្រាំងមិនទាន់ទៅបុកពីចំហៀងរថយន្ត បណ្ដាលឲ្យដួលអូសនិងឃឿនផ្លូវរបួសរលាត់ដៃជើងយ៉ាងដំណំ កាលពីវេលាម៉ោង ៨ និង ៤០ នាទីយប់ថ្ងៃទី២៦ ខែធ្នូឆ្នាំ ២០២១ នៅតាមបណ្ដោយផ្លូវសហព័ន្ធរុស្សុី ក្នុងសង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

បេីតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញរថយន្តឡិចស៊ីសRX300 មួយគ្រឿង ពណ៌ស្ក ពាក់ស្លាកលេខភ្នំពេញ2AF-5245ធ្វើដំណើរតាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី ទិសដៅពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុខាងលើ បានបត់ឆ្វេងដៃត្រឡប់ក្រោយវិញ ខណៈនោះក៏មាននារី ពីរនាក់ជិះម៉ូតូម៉ាកហុងដាស្កុបពី មួយ គ្រឿងពណ៌ស ពាក់ស្លាកលេខ កំពត1P-7339 ធ្វើដំណើរបញ្ច្រាសទិសដៅគ្នា ពីលិចទៅកើតក្នុងល្បឿនលឿនចាប់ហ្វ្រាំងមិនទាន់ ទៅបុកពីចំហៀងរថយន្ត បណ្ដាលឲ្យដួលអូសនិងឃឿនផ្លូវរងរបួសរលាត់ដៃជើងទាំងពីរនាក់យ៉ាងដំណំ តែមិនធ្ងន់ធ្ងររហូតបញ្ចូនទៅកាន់មន្ទីរពេទ្យឡេីយ ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានឲ្យភាគីទាំងពីរធ្វើការសម្រុះសម្រួលគ្នា បន្ទាប់មកខាងភាគីរថយន្តបានចេញថ្លៃព្យាបាលរបួសចំនួន១៧០ដុល្លារទៅឲ្យខាងភាគីម៉ូតូដើម្បីបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុ៕ដោយ ៖ ជីម ភារ៉ា

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner