អ្នកនាំពាក្យវិមានក្រឹមឡាំង៖ ការបាញ់សាកល្បងមីស៊ីលរបស់រុស្ស៊ីអាចនឹងធ្វើឱ្យលោកខាងលិចកាន់តែជឿជាក់លើសមត្ថភាពរបស់ទីក្រុងម៉ូស្គូ
ម៉ូស្គូ៖ អ្នកនាំពាក្យវិមានក្រឹមឡាំងលោក Dmitry Peskov នៅថ្ងៃអាទិត្យម្សិលមិញថ្លែងថា ការបាញ់បង្ហោះកាំជ្រួច Zircon របស់រុស្ស៊ីនាពេលថ្មីៗនេះ អាចធ្វើឱ្យកំណត់ចំណាំផ្នែកការទូតរបស់រុស្ស៊ីចំពោះលោកខាងលិច “កាន់តែជឿជាក់”។
លោក Peskov បានប្រាប់សារព័ត៌មាន Rossiya 1 នៅពេលត្រូវបានសួរអំពីការបាញ់បង្ហោះនេះថា “មែនហើយ… សង្ឃឹមថា កំណត់ចំណាំកាន់តែជឿជាក់តាមវិធីនេះ”។ នេះគឺជាលោកប្រធានាធិបតី ពូទីន ដែលកើតមកជាមួយនឹងគំនិតនៃការធានាសុវត្ថិភាព ដែលទើបត្រូវបានស្នើឡើងទៅកាន់លោកខាងលិច។ នេះគឺជាគនិតផ្តួចផ្តើមរបស់លោកប្រធានាធិបតី ដែលមានសមត្ថភាពនៃការវិភាគយ៉ាងទូលំទូលាយអំពីស្ថានភាពនេះ។ លោក Peskov បន្ថែមថា ការចរចាលើការធានាសន្តិសុខដែលរុស្ស៊ីបានផ្តល់ជូនដល់សហរដ្ឋអាមេរិកនឹងបង្ហាញពីការចាប់អារម្មណ៍ ថាតើត្រូវដោះស្រាយកង្វល់ទៅវិញទៅមកប្រកបដោយប្រសិទ្ធភាព ឬក៏អូសបន្លាយដំណើរការនេះដោយគ្មានដែនកំណត់។ អ្នកនាំពាក្យរូបនេះបានសង្កត់ធ្ងន់ថា រុស្ស៊ីត្រូវការការសម្រេចចិត្ត “រហ័ស និងជាក់លាក់”លើការធានាសន្តិសុខថា ខ្លួននឹងបំពេញផលប្រយោជន៍ប្រទេស។
លោក Peskov បន្តថា ខ្ញុំនឹងរក្សាសុទិដ្ឋិនិយមដោយប្រយ័ត្នប្រយែងឥឡូវនេះ ហើយដាក់ក្តីសង្ឃឹមលើការពិគ្រោះយោបល់ដែលយើងកំពុងរង់ចាំ។ លោកបន្ថែមថា រុស្ស៊ីបានបង្កើនការធានាសន្តិសុខដែលខ្លួនបានស្នើសម្រាប់សហរដ្ឋអាមេរិក និងអង្គការណាតូជាមួយប្រទេសចិន និងថា ប្រទេសចិន “កោតសរសើរយ៉ាងខ្លាំង” សំណើសន្តិសុខរបស់រុស្ស៊ីកាលពីសប្តាហ៍មុន ដោយលោកបន្ថែមថា “យើងនឹងបន្តការពិគ្រោះយោបល់របស់យើង”៕ ប្រភព៖ Sputniknews


