លោក វ្ល៉ាឌីមៀ ពូទីន ព្រមានថា រុស្ស៊ីមិនច្រានចោលជម្រើសផ្សេងៗ ដើម្បីឆ្លើយតបនឹងការពង្រីកខ្លួនរបស់អង្គការណាតូឡើយ
ម៉ូស្គូ៖ ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន នៅថ្ងៃអាទិត្យម្សិលមិញថ្លែងថា លោកមិនច្រានចោលជម្រើសផ្សេងៗ ដើម្បីឆ្លើយតបទៅនឹងការពង្រីកខ្លួនបន្ថែមទៀតទៅកាន់ភាគខាងកើតរបស់អង្គការណាតូនោះទេ។
លោក ពូទីន បានប្រាប់ទូរទស្សន៍រុស្ស៊ី 1 TV Channel ថា វាអាស្រ័យលើសំណើរបស់អ្នកជំនាញយោធារបស់យើង…” ដោយលោកបានបន្ថែមថា ភាគីរុស្ស៊ីមិនត្រូវ “បញ្ឈប់អ្វីមួយនោះទេ ប៉ុន្តែទាមទារការសម្រេចបាននូវលទ្ធផលការចរចាផ្នែកការទូត”។ នៅក្នុងសន្និសីទសារព័ត៌មានប្រចាំឆ្នាំចុងឆ្នាំរបស់ខ្លួន កាលពីសប្តាហ៍មុននេះ លោក ពូទីន បានរិះគន់សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តណាតូរបស់ខ្លួន ចំពោះការនិយាយអំពី “ការឈ្លានពានរបស់រុស្ស៊ី” ខណៈពេលដែលនៅជុំវិញទីក្រុងម៉ូស្គូ អមជាមួយដោយប្រព័ន្ធមីស៊ីលវាយលុក និងយោធូបករណ៍ផ្សេងទៀត ដែលត្រូវបានដាក់ពង្រីកឆ្ពោះទៅព្រំដែនរបស់រុស្ស៊ី។ លោក ពូទីន បាននិយាយដូច្នេះថា “អ្នកបានបោកប្រាស់យើងដោយអៀនខ្មាស់” ។
លោក ពូទីន បាននិយាយដូច្នេះថា សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តបានខ្ទាស់ជើងរុស្សីចូលទៅក្នុងជំហរមួយ ដែលខ្លួនគ្មានកន្លែងណាត្រូវថយក្រោយ។ “ខ្ញុំបាននិយាយអំពី “បន្ទាត់ក្រហម” ដែលយើងជឿថា មិនគួរឆ្លងកាត់។ ខ្ញុំចង់ឱ្យអ្នករាល់គ្នាយល់នៅទីនេះនៅក្នុងប្រទេសរបស់យើង និងនៅបរទេស ដើម្បីឱ្យដៃគូរបស់យើងយល់បញ្ហាមិនមែនអំពីខ្សែបន្ទាត់ដែលយើងមិនធ្វើនោះទេ។ ចង់បាននរណាម្នាក់ឆ្លងកាត់ បញ្ហាគឺថា យើងគ្មានកន្លែងណាដែលត្រូវថយក្រោយទេ៕ ប្រភព៖ CGTN និង Sputniknews


