អគ្គលេខាធិការ សហព័ន្ធកីឡាប្រដាល់សកលកម្ពុជា វាយតម្លៃថា ជើងឯកថ្នាក់ជាតិ ឆ្នាំ២០២១នេះ កីឡាករ កីឡាការិនីសមត្ថភាពមានការកើនឡើងខ្លាំង

លោក ប៊ុយ សុភ័ណ្ឌ អគ្គលេខាធិការសហព័ន្ធកីឡាប្រដាល់សកលកម្ពុជា បានលើកឡើងថា ការ ជើងឯកថ្នាក់ជាតិឆ្នាំ២០២១នេះ ដែលដំណើរការប្រកួតរយៈពេល៤ថ្ងៃ នៅក្លិបប្រដាល់នាយកដ្ឋានអង្គរក្ស ចំនួននៃការចូលរួមមានការកើនឡើងលើស៣ដង រីឯបច្ចេកទេសកីឡាករ កីឡាការិនីក៏មានការកើនឡើងខ្លាំងខុសពីបណ្តាឆ្នាំមុនៗផងដែរ ។


លោក អគ្គលេខាធិការ បញ្ជាក់ទៀតថា សម្រាប់កម្រិតបច្ចេកទេស យើងអាចវាយតម្លៃថារីកចំរើនខ្លាំង ដោយកីឡាករ កីឡាការិនី នៅតាមបណ្តាក្លិបខិតខំសម្រួចសមត្ថភាព ដើម្បីមកប្រជែងដណ្តើមកៅអីជម្រើសជាតិឆ្នាំ២០២២ តំណាងអោយជាតិ នាស៊ីហ្គេម ឆ្នាំ២០២២ នៅវៀតណាម និង ស៊ីហ្គេម ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ។

អគ្គលេខាធិការខាងលើ អះអាងថា ឆ្នាំ២០២១នេះ មិនត្រឹមតែកើនឡើងចំនួនកីឡាករ កីឡាការិនី និងបច្ចេកទេសប៉ុណ្ណោះនោះទេ ពោលការចូលរួមពីវិស័យឯកជន និងសប្បុរសជន ក្នុងការឧបត្ថម្ភគាំទ្រដល់សហព័ន្ធកីឡាប្រដាល់សកលកម្ពុជា ក៏មានសន្ទុះគាំទ្រខ្លាំងជាងបណ្តាលឆ្នាំមុនៗដែរ ។

លោក ប៊ុយ សុភ័ណ្ឌ បញ្ជាក់ទៀតថា ទាក់ទងនឹងការចូលរួមពីកីឡាករ កីឡាការិនី និងវិស័យឯកជន និងសប្បុរសជន ពិតជាមានសារៈសំខាន់ក្នុងការជំរុញអភិវឌ្ឍឲ្យវិស័យកីឡាប្រដាល់សកលកម្ពុជារីកចំរើន ។


សូមបញ្ជាក់ថា ការប្រកួតកីឡាប្រដាល់សកលជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២១នេះ ក្រុមកីឡាករ-កីឡាការិនីរបស់សមាគមកីឡាក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដណ្តើមបានមេដាយសរុប៧គ្រឿង មាស៥គ្រឿង ក្លិបគុជសាសរមានរិទ្ធ ដណ្តើមសរុប៣គ្រឿង មាស១គ្រឿង និងក្លឹបខេត្តកណ្តាល ដណ្តើមបានមេដាយសរុប២គ្រឿង មេដាយមាស១គ្រឿង ៕

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner