កីឡាករ ម៉េង សេរីសម្បត្តិ បានក្លាយជាជើងឯកថ្នាក់ជាតិកីឡាអុកចត្រង្គ ឆ្នាំ២០២១ ក្នុងចំណោមកីឡាករ ៦៦នាក់ មកពី១៦ក្លិប

កីឡាករជម្រើសជាតិ ម៉េង សេរីសម្បត្តិ បានគ្រងម្ចាស់ដំណែងជើងឯក ការប្រកួតកីឡាអុកចត្រង្គ ជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំ២០២១ បន្ទាប់ពីម្ចាស់ជ័យលាភីរូបនេះ បង្ហាញភាពខ្លាំង ទម្លាក់អ្នកមានថ្វីដៃចាស់ៗជាច្រើននាក់រហូតដល់ឈ្នះនៅវគ្គផ្តាច់ព្រ័ត្រ កាលពីចុងសប្តាហ៍នេះ នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ។


កីឡាករអុកចត្រង្គ ម៉េង សេរីសម្បត្តិ ជាជើងឯកប្រចាំ ឆ្នាំ២០២១ ក្នុងចំណោមកីឡាករចូលរួមប្រកួតប្រជែងសរុប ៦៦នាក់ មកពី១៦ក្លិប ។ មុនឈានដល់វគ្គផ្តាច់ព្រ័ត្រ កីឡាករជ័យលាភីរូបនេះ ស្ថិតនៅក្នុងពូលខ្លាំងមួយជាមួយកីឡាករជាច្រើនរូប ដែលធ្លាប់ជើងឯក ឆ្នាំ២០២០ ដូចជា កីឡាករ សុខ លឹមហេង ឈានបន្តវគ្គ៣២នាក់ ដោយទម្លាក់កីឡាករ ហយ ប៊ុណ្ណារដ្ឋ ហើយបានបន្តឈ្នះកីឡាករ សេង ម៉េងគង់ នៅវគ្គជម្រុះ ១៦នាក់ និងបានបន្តឈ្នះ មាស សុភ័ក្រ្ត នៅវគ្គជម្រុះ៨នាក់ចុងក្រោយ និងឈ្នះ ជម្រើសជាតិ នូវ ច័ន្ទផានិត ដើម្បីឡើងវគ្គផ្តាច់ព្រ័ត្រ និងបានយកឈ្នះ កីឡាករ ជា ស៊ីដេត ដើម្បីក្លាយជាម្ចាស់ជើងឯក ខណៈ ជា ស៊ីដេត បានត្រឹមជើងឯករង និងកីឡាករ ឈាវ បូរ៉ា ដែលអតីតស្តេចអុក បានចំណាត់ថ្នាក់លេខ៣ ។


ថ្លែងក្នុងពិធីបិទការប្រកួតជើងឯក លោក ប៉ែន វុទ្ធី អនុប្រធាននាយកដ្ឋានអប់រំកាយ និងកីឡា តំណាងឱ្យក្រសួងអប់រំ បានអបអរសាទរចំពោះកីឡាករជ័យលាភីទាំង៣រូប ក៏ដូចជាបានផ្តល់ការលើកទឹកចិត្តដល់កីឡាករទាំងអស់ ដែលមិនបានជ័យលាភី ប៉ុន្តែបានប្រឹងប្រែងអស់ពីសមត្ថភាព ក្នុងការប្រកួតថ្នាក់ជាតិនេះ ។ ជាមួយគ្នានេះ តំណាងក្រសួងអប់រំរូបនេះ ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំរៀបចំរបស់សហព័ន្ធកីឡាអុកត្រង្គកម្ពុជា ក្នុងការស្វែងរកអ្នកខ្លាំង ប្រចាំឆ្នាំ២០២១ ក៏ដូចជាដំណើរការអភិវឌ្ឍន៍វិស័យកីឡាអុកចត្រង្គ ដែលជាប្រភេទកីឡាប្រពៃណីជាតិខ្មែរឱ្យមានសកម្មភាពរស់រវើក រហូតពេលបច្ចុប្បន្ន ៕

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner