រថយន្តម៉ាស្តាបើកវ៉ាជែងជ្រុលទៅបុកម៉ូតូបណ្ដាលឲ្យយុវជនម្នាក់រងរបួសធ្ងន់

 ភ្នំពេញ ៖  បុរសម្នាក់បើករថយន្តស៊េរីទំនើបមួយគ្រឿងក្នុងល្បឿនលឿន  ហេីយវ៉ាជែងកង់បីជ្រុលទៅបុកម៉ូតូមួយគ្រឿងជិះដោយយុវជនម្នាក់ក្នុងទិសដៅបញ្ច្រាស់គ្នាពេញទំហឹង  បណ្ដាលឲ្យរងរបួសធ្ងន់  កាលវេលាម៉ោង៩និង១០នាទីយប់ថ្ងៃច័ន្ទ ទី២៧ ខែធ្នូ ឆ្នាំ២០២១ ស្ថិតតាមបណ្ដោយផ្លូវ៤៣០  ចំណុចជិតសាលាបឋមសិក្សា  ហ៊ុន  នាង  ក្នុងភូមិ៦  សង្កាត់ទូលទំពូង២ ខណ្ឌចំការមន
  តាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា  មុនពេលកើតហេតុគេឃើញបុរសម្នាក់បើករថយន្តម៉ាស្តាស៊េរីទំនើបមួយគ្រឿង  ពណ៌ស  ពាក់ស្លាកលេខភ្នំពេញ2BR-1223 ធ្វើដំណើរទិសដៅពីត្បូងទៅជើងក្នុងល្បឿនលឿនមធ្យម  ខណះមកដល់ចំណុចកើតហេតុខាងលើបានវ៉ាកង់បីបណ្ដាលឲ្យរថយន្តចូលចំណីផ្លូវខាងម៉ូតូជ្រុលទៅបុកម៉ូតូMOOVE ចំពីមុខពេញទំហឹងបណ្ដាលឲ្យបុរសម្នាក់ភាគីខាងម៉ូតូរងរបួសធ្ងន់  និងត្រូវបានរថយន្តរបស់បងប្អូនជនរងគ្រោះដឹកយកទៅកាន់មន្ទីរពេទ្យ  ។ 
 ក្រោយកើតហេតុ  សមត្ថកិច្ចមូលដ្ឋានចុះមកចំណុចកើតហេតុ  រួចបានទាក់ទងបន្តទៅផ្នែកជំនាញចរាចរណ៍រាជធានីភ្នំពេញ  មកវាស់វែងយករថយន្តនិងម៉ូតូទៅរក្សាទុក  រងចាំដោះស្រាយគ្នានៅពេលក្រោយ  ៕  ដោយ  ៖  ជីម  ភារ៉ា
Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner