ក្រសួងសុខាភិបាលទទួលបានឱសថប្រឆាំងកូវីដ ហ្វាវីភីរ៉ាវៀប្រភេទ200 មីលីក្រាម (Video Inside)

ក្រសួងសុខាភិបាលកម្ពុជា បានទទួលឱសថលេបសម្រាប់ព្យាបាលជម្ងឺកូវីដ១៩ ហ្វាវីភីរ៉ាវៀ (Favipiravir) ចំនួន ១ពាន់ប្រអប់ពីក្រុមហ៊ុនអាមេរិកាំងវីអាទ្រីស VIATRIS។ ពិធីប្រគល់និងទទួលគឺបានធ្វើឡើងនៅថ្ងៃទី២៧ ខែឆ្នូ ឆ្នាំ២០២១នេះ ក្រោមវត្តមានរដ្ឋមន្ត្រីក្រសួងសុខាភិបាលលោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង និងតំណាងក្រុមហ៊ុន លោកថេចាសវី ស្ហាតា (Tejasvi Sharta)។

មន្ត្រីក្រសួងសុខាភិបាលបានថ្លែងថា ឱសថលេបសម្រាប់ព្យាបាលជម្ងឺកូវីដ១៩ ហ្វាវីភីរ៉ាវៀប្រភេទ200 មីលីក្រាម ទាំង១ពាន់ប្រអប់ នឹងត្រូវបែងចែកផ្តល់ឱ្យ មន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត ចំនួន៤០០ប្រអប់, មន្ទីរពេទ្យព្រះអង្គឌួង ចំនួន ៣០០ប្រអប់ និងមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈចំនួន ៣០០ប្រអប់។

លោករដ្ឋមន្ត្រី ម៉ម ប៊ុនហេង បានថ្លែងថា ទឹកចិត្តសប្បុរសធម៌ដ៏ថ្លៃថ្លារបស់ក្រុមហ៊ុន វីអាទ្រីស VIATRIS នឹងត្រូវ បានចងចាំទុកដោយរាជរដ្ឋាភិបាលកម្ពុជា និងមន្ត្រីសុខាភិបាល ព្រមទាំងអ្នករងគ្រោះដោយជំងឺកូរីដ-១៩។

លោក Tejasvi Sharta តំណាងក្រុមហ៊ុន បានសម្តែងនូវការកោតសរសើរចំពោះរាជរដ្ឋាភិបាលកម្ពុជា និងក្រសួងសុខាភិបាល ដែលបានខិតខំប្រឹងប្រែងមិនខ្លាចនឿយហត់ ក្នុងការទប់ស្កាត់ការរាលដាលជំងឺកូវីដ១៩ ក៏ដូចជាការពារសុខភាពរបស់ប្រជាជនកម្ពុជាទាំងមូល៕

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner