ទីស្តីការថ្មីក្រសួងការពារជាតិគ្រោងសម្ពោធដាក់ឲ្យប្រើប្រាស់ថ្ងៃទី២៩ធ្នូ (Video Inside)

ទីស្តីការក្រសួងការពារជាតិដែលទើបនឹងមានសំណង់អគាររដ្ឋបាលថ្មី នឹងត្រូវសម្ពោធដាក់ឱ្យប្រើប្រាស់នៅថ្ងៃទី ២៩ធ្នូខាងមុខនេះហើយ។ សម្តេចពិជ័យសេនា ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់នូវថ្ងៃសម្ពោធជាផ្លូវការនេះ ដែលនឹងចំថ្ងៃពុធសប្តាហ៍នេះក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ពីសម្តេច នាយករដ្ឋមន្ត្រីហ៊ុនសែន។ ថ្ងៃទី២៩ធ្នូឆ្នាំ២០២១ គឺ ជាខួប២៣ឆ្នាំនៃការបញ្ចប់ភ្លើងសង្គ្រាមស៊ីវិលនៅកម្ពុជាក្រោម នយោបាយឈ្នះឈ្នះរបស់សម្តេចតេជោ ហ៊ុន សែន។

អគាររដ្ឋបាលថ្មីនៃទីស្តីការថ្មីក្រសួងការពារជាតិ បានបើកការដ្ឋានសាងសង់ កាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ ២០១៨ និងគ្រោងបញ្ចប់មុននេះនៅក្នុងខែមិថុនាឆ្នាំ២០២១ដែលនឹងគំរប់រយៈពេល៣៦ខែ។ ប៉ុន្តែដោយសារតែ វិបត្តិឆ្លងកូវីដ១៩, សំណង់អគារដ្ឋបាលថ្មីនោះ ត្រូវបានអូសបន្លាយការសាងសង់រហូតដល់ថ្ងៃទី៣០តុលាឆ្នាំ ២០២១ទើបបានបញ្ចប់។ ទីស្ដីការថ្មីនៃក្រសួងការពារជាតិនេះ មានទទឹង២៨ម៉ែត្រ, បណ្ដោយ១៩១ម៉ែត្រ និង កម្ពស់៣២ម៉ែត្រ៕

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner