តួលេខទេសចរណ៍ផ្ទៃក្នុងរបស់កម្ពុជាបន្តកើនឡើងក្នុងចុងឆ្នាំ២០២១ (Video Inside)
តួលេខទេសចរណ៍ផ្ទៃក្នុងប្រទេសកម្ពុជា បានកម្រើកសាឡើងវិញក្នុងចុងឆ្នាំ២០២១បើទោះបីប្រទេសជាច្រើន លើពិភពលោកក្នុងបណ្តាប្រទេសក្នុងតំបន់បាននិងកំពុងរឹតបន្តឹងសកម្មភាពតាមប្រទេសរៀងៗខ្លួនទប់ស្កាត់នឹង រលកឆ្លងថ្មីនៃវីរុសកូវីដ១៩ក៏ដោយ។
កម្ពុជាគឺជាប្រទេសដែលមានអត្រាចាក់វ៉ាក់សាំងខ្ពស់ជាងគេមួយលើ សកលលោកដោយមានប្រជាពលរដ្ឋប្រមាណជិត៩០ភាគរយបានទទួលវ៉ាក់សាំងទូទាំងប្រទេស។ ការចាក់វ៉ាក់ សាំងដ៏មានចំនួនច្រើននេះហើយ បានជម្រុញឱ្យកម្ពុជាចាប់ផ្តើមបើកទទួលទេសចរណ៍វ៉ាក់សាំងជាមួយនឹងរលក ទេសចរណ៍ក្នុងស្រុកបានកម្រើកឡើងវិញគួរឱ្យកត់សម្គាល់។
យោងតាមសេចក្តីប្រកាសរបស់ក្រសួងទេសចរណ៍, តួលេខភ្ញៀវទេសចរផ្ទៃនាចុងសប្តាហ៍រវាងពីថ្ងៃទី២៥ដល់២៦ធ្នូកន្លងមកនេះ មានចំនួន២៥ម៉ឺន៣ពាន់ ៦២១នាក់ ដែលកើនឡើង២៤កណ្តក់សញ្ញា៧ភាគរយបើប្រៀបធៀបនឹងសប្តាហ៍មុនមកនេះ។ សេចក្តីប្រកាស ដដែលបានបង្ហាញថាក្នុងចំណោមតួលេខទេសចរណ៍ផ្ទៃក្នុងដែលបានធ្វើដំណើរកំសាន្តតាមរមណីយដ្ឋាននានា នៅទូទាំងប្រទេសនោះ រួមមានភ្ញៀវទេសចរបរទេសផ្ទៃក្នុង១ម៉ឺន៦៣៥នាក់, ចំណែកទេសចរជាតិមាន ២៤ម៉ឺន២ពាន់៩៨៦នាក់។
នៅទន្ទឹមនឹងនេះដែរ ក្រសួងទេសចរណ៍បានរំពឹងថាតួលេខទេសចរណ៍នឹងបន្តកើន ឡើងថែមទៀតក្នុងរយៈពេលចុងសប្តាហ៍ទៅមុខទៀតនេះ ដែលជាដំណាច់ឆ្លងឆ្នាំសកល៕