សហរដ្ឋអាម៉េរិកព្រមានកូរ៉េខាងជើងថា នឹងប្រឈមមុខជាមួយផលវិបាកធ្ងន់ធ្ងរបន្ថែមទៀត បើសិននៅតែបន្តធ្វើតេស្តមីស៊ីល

សហរដ្ឋអាម៉េរិក៖ នៅថ្ងៃពុធនេះ រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនបានព្រមានកូរ៉េខាងជើងថា នឹងជួបប្រទះនូវផលវិបាកធ្ងន់ធ្ងរបន្ថែមទៀត បើសិនទីក្រុងព្យុងយ៉ាងហ៊ានបង្កការគំរាមកំហែង ដោយការសាកល្បងអាវុធថ្មីៗនៅក្នុងថ្ងៃឆ្លងឆ្នាំ ។

ការព្រមាននេះ ត្រូវបានធ្វើឡើងដោយអគ្គរដ្ឋទូតអាម៉េរិកប្រចាំអង្គការសហប្រជាជាតិលោកស្រី ឃែលលី ក្រាហ្វ ស្របពេលមានការព្រួយបារម្ភខ្លាំងឡើងអំពីសកម្មភាព និងការគំរាមកំហែងជាថ្មីពីសំណាក់កូរ៉េខាងជើង ។ បើតាមអគ្គរដ្ឋទូតអាម៉េរិកប្រចាំអង្គការសហប្រជាជាតិរូបនេះ កូរ៉េខាងជើងទំនង ជាកំពុងរៀបចំធ្វើតេស្តមីស៊ីលអន្តរទ្វីប ដែលមានសមត្ថភាពបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរ ហើយពិតណាស់ថា វាជាប្រភេទមីស៊ីលដែលត្រូវបានរចនាឡើង ដើម្បីធ្វើការវាយប្រហារទៅដល់ទឹកដីអាម៉េរិក ។

សូមជម្រាបផងដែរថា កូរ៉េខាងជើងបានប្តេជ្ញាថា អំណោយបុណ្យណូអែលមួយ ដែលអាចជាការតេស្តអាវុធ ឬមីស៊ីលប្រភេទថ្មី ទំនងជាបញ្ចេញនៅថ្ងៃខាងមុខនេះ ប្រសិនបើសហរដ្ឋអាម៉េរិកមិនបង្ហាញភាពវិជ្ជមានណាមួយ នៅចុងឆ្នាំ២០១៩ នេះទេនោះ ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner