មនុស្សស្លាប់កើនជិត១០នាក់ ខណៈមានការសង្ស័យថា ភ្នំភ្លើងនៅនូវែលសេឡង់អាចនឹងផ្ទុះឡើងជាថ្មីទៀត

នូវែលសេឡង់៖ ជនរងគ្រោះ២នាក់បន្ថែមទៀតហើយបានបាត់បង់ជីវិត កាលពីយប់ថ្ងៃពុធម្សិលមិញនៅក្នុងមន្ទីរពេទ្យ ក្រោយភ្នំភ្លើងមួយនៅនូវែលសេឡង់បានផ្ទុះឡើងយ៉ាងកក្រើក ដែលនំាំឱ្យចំនួនមនុស្សស្លាប់ក្នុងហេតុការណ៍នេះកើនឡើងដល់៨នាក់ នេះបើតាមសេចក្តីថ្លែងការណ៍របស់ប៉ូលិសក្នុងតំបន់នាព្រឹកថ្ងៃព្រហស្បតិ៍នេះ ។

គិតមកទល់នឹងពេលនេះ ក្រុមអ្នកសង្គ្រោះនៅតែមិនអាចទៅស្វែងរកមនុស្ស ដែលកំពុងបាត់ខ្លួនលើកោះភ្នំភ្លើងនោះនៅឡើយទេ ខណៈក្រុមអ្នកជំនាញបានព្រមានថា ភ្នំភ្លើង វ៉ាយ អាយលែន ឬ កោះពណ៌សនេះ អាចនឹងផ្ទុះឡើងម្តងទៀត គ្រប់ពេល ។ ដោយឡែកមនុស្សរហូតដល់០៩នាក់ឯណោះ ត្រូវបានគេដឹងថា កំពុងបាត់ខ្លួននៅឡើយ ប៉ុន្តែពួកគេក៏ទំនងជាពុំអាចនៅមានជីវិតនោះដែរ ។

សូមរំលឹកថា ភ្នំភ្លើងខាងលើបានផ្ទុះឡើងនៅក្នុងកម្រិតបង្គួរកាលពីថ្ងៃចន្ទដើមសប្តាហ៍នេះ ដោយជះកម្អែរផេះឡើងលើផ្ទៃអាកាសកម្ពស់៣.៦គីឡូម៉ែត្រ ។ ការផ្ទុះនោះបានកើតឡើងកំឡុងពេលដែលភ្លៀវទេសចរចំរុះជាតិសាសន៍ កំពុងតែសប្បាយរីករាយនឹងការទស្សនាទេសភាពនៅលើកោះភ្នំភ្លើង វ៉ាយ អាយលែន ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner