ហោរាសាស្រ្តប្រចាំថ្ងៃពុធ ១០រោច ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១
ឆ្នាំជូត
សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកស្រុតចុះ។ ជាទូទៅកិច្ចការងាររបស់អ្នកអាចដំណើរការបាន គ្រាន់តែមិនសូវជាមានភាពងាយស្រួលប៉ុន្មាននោះទេ។ លោកអ្នកត្រូវការពេលវេលា និងគម្រោងផែនការច្បាស់លាស់។ ម្យ៉ាងទៀតសូមកុំរំពឹងជំនួយពីទំនាក់ទំនងរបស់អ្នកឡើយ ពីព្រោះវាមិនអាចទៅរួចនោះទេ។ សូមព្យាយាមធ្វើកិច្ចការដោយខ្លួនទើបប្រសើរជាង។ ក្នុងពេលនេះ ការចំណាយលុយកាក់ច្រើននឹងធ្វើឲ្យបាត់លំនឹងហិរញ្ញវត្ថុ ដូច្នេះកុំទាន់ធ្វើការបណ្តាក់ទុន និងសូម្បីតែចំណាយលុយលើការទិញចូលរបស់របរផ្សេងៗក៏គួរផ្អាកសិនដែរ។ ក្រៅពីនេះ សូមលោកអ្នកប្រុងប្រយ័ត្នជាពិសេសនូវទំនាក់ទំនងជាមួយមនុស្សឆ្នាំម្សាញ់។
ឆ្នាំឆ្លូវ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីលោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ អាជីពនានាក្នុងពេលនេះនឹងទទួលបានភាពវិជ្ជមានទាំងអស់។ លោកអ្នកទទួលបានអំណោយផលសម្រាប់ការគិត និងការសម្តែងចេញ ដូច្នេះវាគ្មានហេតុផលអវិជ្ជមានណាមួយមករំខានផែនការអនុវត្តរបស់អ្នកឡើយ។ ពេលវេលាល្អបំផុតរបស់អ្នកគឺពេលព្រឹក ដូច្នេះសូមកុំមានភាពស្ទាក់ស្ទើរទទួលយកការផ្តល់ជូននានានៅពេលព្រឹក។ ក្នុងថ្ងៃនេះភាពអាក់អន់ចិត្ត ឬការយល់ច្រលំខ្លះអាចកើតឡើង ដូច្នេះសូមលោកអ្នកថែរក្សាចិត្ត និងអាកប្បកិរិយា សូមគិតគូរវែងឆ្ងាយពីផលប្រយោជន៍ទៅថ្ងៃមុខ។ ក្រៅពីនេះ លោកអ្នកគួរបង្កើនទំនាក់ទំនងជាមួយថ្នាក់លើឲ្យបានរឹងមាំ ដើម្បីមានលទ្ធភាពខ្ពស់ក្នុងការយល់ដឹងពីការងារ។
ឆ្នាំខាល
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ ការងាររបស់លោកអ្នកមានដំណើរល្អប្រសើរណាស់។ លោកអ្នកមានលទ្ធភាពពេញលេញក្នុងការពិភាក្សាចរចា និងធ្វើការដោះស្រាយបញ្ហាតូចធំនានា ដូច្នេះសូមមានភាពរួសរាន់។ ចំពោះការងារទាំងឡាយដែលស្ថិតក្រោមការទទួលខុសត្រូវរបស់អ្នក ត្រូវតែបំពេញឲ្យបានល្អ ហើយមិនគួរបន្សល់ការងារនោះរហូតដល់ថ្ងៃស្អែកនោះទេ។ ក្រៅពីនេះ សូមព្យាយាមកាត់បន្ថយចំនួនទំនាក់ទំនងមិនច្បាស់លាស់រវាងមិត្តរួមការងារ ក៏ដូចជាអ្នកគ្រប់គ្រង ឬដៃគូអាជីវកម្ម។ ក្នុងពេលនេះលោកអ្នកមិនអាចដាក់ភាពស្មុគ្រស្មាញចូលក្នុងជីវិតឡើយ បើមិនដូច្នេះលោកអ្នកពិបាករកផ្លូវចេញពីបញ្ហាខ្លាំងណាស់។
ឆ្នាំថោះ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកល្អជាមធ្យម។ អាជីពរបស់លោកអ្នកចម្រើនលូតលាស់ណាស់ ហើយបញ្ហាប្រទាក់ក្រឡាទាំងឡាយក៏មិនអាចកើតមាននោះឡើយ។ ប្រសិនបើលោកអ្នកមិនពេញចិត្តនឹងស្ថានភាពបច្ចុប្បន្ន គឺលោកអ្នកអាចចាកចេញបានដោយមិនជំទាស់ទេ។ ឳកាសការងារក្នុងថ្ងៃនេះមានច្រើន ដូច្នេះសូមជ្រើសរើសការងារទាំងឡាយណាដែលសមស្របនឹងវិជ្ជាជីវៈរបស់ខ្លួន។ ក្រៅពីនេះ បញ្ហារបស់អ្នកអាចជាប់ពាក់ព័ន្ធនឹងទំនាក់ទំនងចាស់ ដូច្នេះសូមមានភាពច្បាស់លាស់ ហើយមិនគួរបណ្តោយឲ្យបញ្ហានៅសេសសល់ដោយមិនដោះស្រាយនោះទេ។
ឆ្នាំរោង
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរោង នាមសត្វនាគ ធាតុមាស ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ កិច្ចការងាររបស់អ្នកនឹងជួបតែស្ថានភាពវិជ្ជមាន បើទោះបីជាមានការផ្លាស់ប្តូរធំៗខ្លះក្តី។ លោកអ្នកអាចសម្របទៅតាមស្ថានភាពដោយងាយស្រួល ប្រសិនបើអ្នកចំណាយពេលវេលាគិតគូរពីការងារទាំងនោះបន្ថែម។ ចំពោះទំនាក់ទំនងក្នុងក្រុមការងារ និងជីវិតផ្ទាល់ខ្លួនមានភាពរលូន។ លោកអ្នកក៏រំពឹងថានឹងទទួលបានដំណឹងដ៏រីករាយសម្រាប់ជីវិតផងដែរ។ ឳកាសការងារក្នុងថ្ងៃនេះមានច្រើន ដូច្នេះសូមកុំមានភាពប្រញាប់ប្រញាល់ពេក ពីព្រោះលោកអ្នកមានពេលវេលាគិតគូរបានច្រើន។ ក្រៅពីនេះសូមកុំចែករំលែកមធ្យោបាយអនុវត្តការងារ ពិសេសការសំងាត់របស់អ្នក។
ឆ្នាំម្សាញ់
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំម្សាញ់ នាមសត្វពស់ ធាតុភ្លើង ពង្សមនុស្សប្រុស។ រាសីលោកអ្នកថ្ងៃនេះស្រុតចុះ។ ការងារលោកអ្នកកំពុងជួបភាពរាំងស្ទះ។ សូមព្យាយាមកុំធ្វើអ្វីដែលស្មុគ្រស្មាញ និងប្រថុយប្រថានក្នុងពេលនេះ។ ប្រសិនបើអ្នកមានតម្រូវការ សូមសម្រេចចិត្តលើការងារសំខាន់ដោយប្រុងប្រយ័ត្នខ្ពស់បំផុត។ ដោយឡែកសម្រាប់លោកអ្នកប្រកបអាជីវកម្មបែរជាទទួលផលល្អប្រសើរទៅវិញ ប៉ុន្តែសូមកុំធ្វើអ្វីៗប្រញាប់ប្រញាលពេក ការគិតគូរវែងឆ្ងាយសំខាន់។ ក្រៅពីនេះលោកអ្នកទទួលបានអំណោយផលក្នុងការស្វែងយល់អំពីបញ្ហា និងអាចរកមធ្យោបាយដោះស្រាយបានដោយងាយស្រួល និងសន្តិវិធី។
ឆ្នាំមមី
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមី នាមសត្វសេះ ធាតុភ្លើង ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ ថ្ងៃនេះកិច្ចការងាររបស់អ្នកអាចសម្រេចទៅបានដោយប្រក្រតី។ បញ្ហានានាមិនទាន់អាចកំណត់បានទាំងស្រុងនោះទេ ដូច្នេះសូមអនុវត្ត និងសម្របទៅតាមស្ថានភាពដោយភាពឈ្លាសវៃ និងរឹងមាំ។ ទន្ទឹមនឹងនេះ ការវាយតម្លៃស្ថានការណ៍ណាមួយមិនគួរធ្វើនោះទេ រាសីថ្ងៃនេះទាមទារឲ្យលោកអ្នកមានការប្រុងប្រយ័ត្នជាពិសេស។ មានបញ្ហាមួយចំនួនមិនទាន់អាចកំណត់មូលហេតុច្បាស់លាស់នោះទេ ដូច្នេះសូមពិនិត្យតាមដានលើភាពផ្លាស់ប្តូរនានា។ អ្នកគួរចេះគ្រប់គ្រង និងចាត់ចែងពេលវេលាធ្វើការងារជាថ្មី ដើម្បីមានលទ្ធភាពអាចសម្របទៅតាមស្ថានការណ៍បានល្អ។
ឆ្នាំមមែ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមែ នាមសត្វពពែ ធាតុមាស ពង្សទេវតាសី្រ។ រាសីលោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះលាភសំណាងជាច្រើននឹងហូរចូលក្នុងផ្ទះរបស់អ្នកយ៉ាងប្រាកដ។ លោកអ្នកជាអាជីវករនឹងទទួលបានឳកាសរកប្រាក់ចំណេញបានច្រើន។ ប្រសិនបើលោកអ្នកមានលទ្ធភាពបណ្តាក់ទុន បង្កើតមុខរបរថ្មី ឬសូម្បីតែធ្វើការសម្ពោធហាង ក៏នឹងទទួលបានលាភសក្ការៈ និងសុភមង្គលផងដែរ។ ក្នុងពេលនេះទំនាក់ទំនងជាមួយមនុស្សចាស់នឹងនាំមង្គលដល់ការងារ និងជីវិត ដូច្នេះធ្វើយ៉ាងណាកុំមានការធ្វេសប្រហែស។ ចំពោះការធ្វើដំណើរផ្លូវឆ្ងាយគឺអាចធ្វើទៅបាន ប៉ុន្តែបើលោកអ្នកមានគ្នារួមដំណើរគឺកាន់តែប្រសើរ។ ដោយឡែក លោកអ្នកអាចធ្វើការចាកចេញ ឬប្តូរស្ថានភាពដោយងាយ។
ឆ្នាំវក
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំវក នាមសត្វស្វា ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះស្រុតចុះ។ ក្នុងថ្ងៃនេះសូមជៀសភាពស្ថានភាពមុខពីរទាំងឡាយ គួរតែធ្វើអ្វីឲ្យច្បាស់ប្រាកដប្រជា។ ឳកាស គឺថាមិត្តរួមការងារ ឬដៃគូនឹងព្យាយាមទាញអ្នកឲ្យមានជម្លោះដែលមិនចាំបាច់។ រាល់កិច្ចការងារទាំងឡាយមិនអាចធ្វើដោយប្រញាប់ប្រញាលបានទេ បើមិនដូច្នេះអ្នកនឹងអាចខកបំណងខ្លាំង។ រាល់ការសម្រេចចិត្តចាំបាច់ត្រូវធ្វើក្នុងគោលដៅ ឬត្រូវសំឡឹងមើលក្នុងទស្សនវិស័យវែងឆ្ងាយ។ ការប្រថុយប្រថាន ពិបាកឲ្យអ្នកទទួលបានផលណាស់ ដូច្នេះគួររងចាំពេលវេលាសមស្រប។ ដោយឡែក ដើម្បីអាចជួយស្តារស្ថានភាពក្នុងពេលនេះ ពិនិត្យវាយតម្លៃស្ថានភាពផ្លាស់ប្តូរទាំងឡាយដោយយកចិត្តទុកដាក់។ រាល់មតិយោបល់ខ្លះមិនគួរទទួលយកមកជាកង្វល់នោះទេ។
ឆ្នាំរកា
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរកា នាមសត្វមាន់ចែ ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ កិច្ចការងាររបស់អ្នកក្នុងថ្ងៃនេះត្រូវការប្រភពពត៌មាន ឬទិន្នន័យច្បាស់លាស់។ សូមកុំធ្វើខ្លួនឲ្យទោរទន់ទៅនឹងស្ថានភាពខាងក្រៅ ហើយក៏កុំស្រមើស្រមៃច្រើននោះដែរ ព្យាយាមធ្វើការងារដែលស្ថិតក្រោមការទទួលខុសត្រូវរបស់អ្នក។ ការជឿជាក់លើខ្លួនឯង មានភាពចាំបាច់ណាស់សម្រាប់ថ្ងៃនេះ ហើយបើអាចសូមបង្កើតគំនិតច្នៃប្រឌិតបន្ថែម។ ដោយឡែកលោកអ្នកនឹងទទួលបានក្តីរីករាយសុខសប្បាយ និងមានភាពរស់រវើកក្នុងជីវិត ដូច្នេះសូមប្រើប្រាស់ពេលវេលាថ្ងៃនេះដោយសន្សំសំចៃ និងមានភាពរហ័សរហួន។
ឆ្នាំចរ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំចរ នាមសត្វឆ្កែ ធាតុដី ពង្សយក្សស្រី។ រាសីអស់លោកអ្នកឡើងខ្ពស់ត្រដែត។ រាល់កិច្ចការងារនានាដំណើរការទៅដោយរលូន គ្មានអ្វីអាចបង្អាក់ជំហានរបស់អ្នកបាននោះទេ។ ប៉ុន្តែការធ្វើទំនាក់ទំនង មិនអាចធ្វើទៅបានដោយល្អប្រសើរទេក្នុងពេលនេះ ពីព្រោះភាពយល់ច្រលំរវាងមនុស្សជុំវិញខ្លួនអាចកើតឡើង ជាពិសេសជាមួយមនុស្សក្នុងស្រទាប់ដូចគ្នា។ ក្រៅពីនេះ សូមលោកអ្នកមានភាពអត់ធ្មត់ ចំពោះហេតុការនានាដែលអាចកើតឡើងក្នុងពេលនេះ ពីព្រោះវាអាចនឹងរលត់បាត់ទៅវិញដោយឯកឯង ។ លើសពីនេះ លោកអ្នកអាចកែប្រែស្ថានការណ៍បានល្អនប្រសើរ ប្រសិនបើអ្នកមានភាពសុទិដ្ឋិនិយមចំពោះខ្លួនឯង។ សូមចងចាំថាភាពឆេវឆាវកាត់ផ្តាច់លាភសំណាងធំក្នុងថ្ងៃនេះ។
ឆ្នាំកុរ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំកុរ នាមសត្វជ្រូក ធាតុទឹក ពង្សមនុស្សស្រី។ រាសីលោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ រាល់កិច្ចការងារនានាមានកំរិតហ្នឹងហ្ន៎ជាធម្មតា ប៉ុន្តែលោកអ្នកត្រូវខិតខំប្រឹងប្រែងខ្លាំងជាងសព្វដង។ ក្នុងនោះដែរ សូមព្យាយាមបញ្ចប់ការងារគ្រប់យ៉ាង ដោយមិនចាំបាច់សុំជំនួយនោះទេ ពីព្រោះក្នុងពេលនេះលោកអ្នកមានឳកាសនឹងកើតទំនាស់ជាមួយមិត្តរួមការងារ និងថ្នាក់លើ។ ហើយកាន់តែប្រសើរជាងនោះទៅទៀត ការដកឃ្លាចេញពីគ្នា និងរក្សាពាក្យសំដីគឺចាំបាច់បំផុត។ ក្រៅពីនេះសូមរក្សាស្ថានភាពអាជីពឲ្យនៅធម្មតាសិន កុំដាក់ទុនថាមពល លុយកាក់ និងសម្ភារៈនៅពេលនេះ ពីព្រោះផលចំណេញមិនស្មើនឹងទុនដែលអ្នកនឹងដាក់ចេញនោះទេ។
ចំណាំ៖
ឆ្នាំទាំង៤ ឆ្លូវ រោង មមែ ចរ រាសីឡើងខ្ពស់ត្រដែត។ លោកអ្នកទទួលបានលាភសំណាង ឳកាសការងារល្អប្រសើរ និងភាពសុខដុមរមនាក្នុងជីវិតយ៉ាងប្រសើរ។