កម្ពុជាសម្ពោធដាក់ឱ្យប្រើប្រាស់លើកដំបូងកន្លែងឃុំឃាំងយុវវ័យក្រោមអាយុ១៨ឆ្នាំ (Video Inside)

កម្ពុជាទើបនឹងបង្កើតលើកដំបូងនូវកន្លែងដាក់ក្មេងនិងយុវវ័យក្រោម១៨ឆ្នាំដែលស្ថិតនៅក្នុងស្រុកកណ្តាល ស្ទឹងនៃខេត្តកណ្តាល។ ពិធីសម្ពោធមណ្ឌលយុវនីតិសម្បទា បានធ្វើនៅព្រឹកថ្ងៃទី២៨ធ្នូនេះ ក្រោម អធិបតី ភាពសម្តេចក្រឡាហោម ស ខេង។

សម្តេចក្រឡាហោម​ ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានថ្លែងថា មណ្ឌលយុវនីតិសម្បទា ដែលស្ថិតក្នុងឃុំបាគូ នៃស្រុកកណ្តាលស្ទឹងនេះ នឹងត្រូវទទួលដាក់អនីតិជនប្រព្រឹត្តខុសច្បាប់ចំនួន ១ពាន់៤២២ រយនាក់ ដែលនឹងត្រូវផ្ទេរចេញពីពន្ធនាគារតាមបណ្ដារាជធានី និងខេត្តនានា ទៅដាក់ក្នុងកន្លែងកែប្រែសម្រាប់ មនុស្សក្រោមវ័យ១៨ឆ្នាំ។ ប៉ុន្តែក្នុងជំហានសាកល្បងដំបូងនេះ គឺនឹងធ្វើចំពោះអនិតិជនចំនួន៥០នាក់សិនតែ ប៉ុណ្ណោះ។ 

អ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគារ លោក នុត សវនា បានបញ្ជាក់បន្ថែមថា ផែនការរៀបចំផ្ទេរអនីតិជនប្រ ព្រឹត្តអំពើខុសច្បាប់នេះ គ្រោងនឹងធ្វើឡើងជាបន្ដបន្ទាប់ ចាប់ពីឆ្នាំ២០២២ ខាងមុខតទៅខណៈផែនការដំបូងនេះ គឺសាកល្បងត្រឹម៥០នាក់ប៉ុណ្ណោះ។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner