តួលេខឆ្លងកូវីដ១៩ ធ្លាក់ពី១៥ មក៥ករណី ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ (Video Inside)

តួលេខឆ្លងថ្មីនៃជម្ងឺកូវីដ១៩រយៈពេល២៤ម៉ោងក្នុងប្រទេសកម្ពុជា បានធ្លាក់ចុះមកមួយខ្ទង់វិញបន្ទាប់ពីការកើន ឡើងម្សិលមិញដល់១៥ករណី។ យោងតាមក្រសួងសុខាភិបាល, ការឆ្លងថ្មីថ្ងៃនេះ មាន៥ករណីដែលថយចុះ១០ ករណីប្រៀបធៀបនឹងម្សិលមិញ។ ក្នុងចំណោមការឆ្លងថ្មីទាំង៥ករណីនៅថ្ងៃនេះ រួមមាន២ករណីគឺជាការឆ្លង វីរុសបំប្លែងថ្មីអូមីក្រុងមកពីក្រៅប្រទេស។ ការស្លាប់ថ្មីនៅថ្ងៃនេះ មានម្នាក់ផងដែរ ដែលជាអ្នកមិនបានទទួល ការចាក់វ៉ាក់សាំង។ តួលេខស្លាប់ដោយកូវីដ១៩ក្នុងប្រទេសកម្ពុជាបានកើនដល់៣ពាន់១០នាក់ហើយ។

កម្ពុជាគិតត្រឹមថ្ងៃទី២៨ធ្នូ ការឆ្លងជំងឺកូវីដ១៩ សរុប មានចំនួន១២ម៉ឺន៤៦៩ករណី, និងការព្យាបាលសរុបមាន ចំនួន១១ម៉ឺន៦ពាន់៨៨៥នាក់។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner