អ្នកចាក់វ៉ាក់សាំងដូសទី៣មានជាង៥ម៉ឺននាក់ក្នុងរយៈពេល២៤ម៉ោង (Video Inside)
តួលេខអ្នកចាក់វ៉ាក់សាំងដូសទី៣ រយៈពេល២៤ម៉ោងចុងក្រោយនេះមានជាង៥ម៉ឺននាក់។ កម្ពុជាកំពុងជម្រុញ ការចាក់វ៉ាក់សាំងដូសទី៣ ក្នុងស្ថានភាពដែលពិភពលោកកំពុងបារម្ភឆ្លងការរាលដាលលឿននេះវីរុស បំប្លែងថ្មី អូមីក្រុង ។ ការចាក់ដូសជម្រុញឬវ៉ាក់សាំងដូសទី៣ ត្រូវគេចាត់ទុកថា ជាមធ្យោបាយមួយដែលអាចជួយទប់ទល់ នឹងការឆ្លងនឹងវីរុសបំប្លែងថ្មីអូមីក្រុង ។
កម្ពុជាក្នុងចំណោមពលរដ្ឋ១៦លាននាក់ បើទោះបីគិតត្រឹមថ្ងៃនេះការចាក់ វ៉ាក់សាំងទូទាំងប្រទេសបានសម្រេច ៨៩,០៦ភាគរយក៏ដោយ ប៉ុន្តែក្នុងចំណោមនោះ, អ្នកបានចាក់វ៉ាក់សាំង ដូសទីបី ឬដូសជម្រុញនោះ ទើបតែបានចំនួន ៣លាន៤សែន៥ម៉ឺន ៧២៧នាក់ បន្ទាប់ពីមានការចាក់២៤ម៉ោង ចុងក្រោយនេះចំនួន៥ម៉ឺន៨ពាន់ ២០៨នាក់ បន្ថែមទៀតនោះ។
ក្នុងការជម្រុញយុទ្ធនាការចាក់វ៉ាក់សាំងដូសទីបីនេះផងដែរ រដ្ឋបាលរាជធានីភ្នំពេញបានប្រកាសឱ្យដឹងដែរថា យុទ្ធនាការចាក់វ៉ាក់សាំងដូសទីបី លើកុមារនិងយុវ វ័យអាយុរវាងពី១២ទៅ១៧ឆ្នាំក្នុងរាជធានី នឹងចាប់ផ្តើម ពីថ្ងៃ ទី៣ មករា ឆ្នាំ២០២២ ខាងមុខនេះហើយ ។