អគារមនី្ទរពេទ្យកម្ពុជា-ចិន ព្រះកុសុមៈកម្ពស់១១ជាន់តម្លៃ៨១លានដុល្លារ គ្រោងនឹងបញ្ចប់ការសាងសង់ចុងខែ មករា (Video Inside)

អគារមនី្ទរពេទ្យកម្ពុជា-ចិន ព្រះកុសុមៈកម្ពស់១១ជាន់ ដែលចំណាយថវិកា៨១លានដុល្លារ ត្រៀមនឹងបញ្ចប់ការ សាងសង់នៅដើមឆ្នាំ២០២២ខាងមុខនេះហើយ។

រដ្ឋលេខាធិការក្រសួងសុខាភិបាលលោកស្រីវេជ្ជបណ្ឌិត យក់ សម្បត្ដិបានថ្លែងថា អគារមនី្ទរពេទ្យកម្ពុជា-ចិន ព្រះកុសុមៈ ដែលមានកម្ពស់១១ជាន់ និង១៣២បន្ទប់ ជាមួយ ទំហំ២ម៉ឺន៨ពាន់៩០០ម៉ែត្រការ៉េ សាងសង់លើផ្ទៃដីសរុប ១ម៉ឺន៣ពាន់៧៤០ម៉ែត្រការ៉េ គឺជាជំនួយឥតសំណង របស់ប្រទេសចិន។ សំណង់ដែលសាងសង់តាំងពីខែតុលាឆ្នាំ២០១៨កន្លងមកនោះ គ្រោងនឹងបញ្ចប់ការសាង សង់នៅចុងខែមករា ឆ្នាំ២០២២។

លោកស្រីបានថ្លែងនៅថ្ងៃទី២៨ធ្នូនេះថា «តាមការពិនិត្យមើលពីវឌ្ឍនភាពក្នុងការសាងសង់នាពេលនេះ ការ ងារសឹងតែចប់សព្វគ្រប់ហើយគឺបានប្រមាណ៩០% ។ លោកស្រីរដ្ឋលេខាធិការបញ្ជាក់ថា ក្រោយករបញ្ចប់សាង សង់ទាំងស្រុងនាចុងខែមករាឆ្នាំ២០២២នោះ គេនឹងគោរពស្នើសុំការអញ្ជើញដ៏ខ្ពង់ខ្ពស់បំផុត ពីសម្តេចតេជោ ដើម្បីសម្ពោធបើកឱ្យដំណើរការអគារមនី្ទរពេទ្យដ៏ធំស្គឹមស្គៃនេះ។

អគារនេះ ក៏មានសាងសង់កន្លែងចតឧទ្ធម្ភាគចក្រ ទម្ងន់មធ្យមពី៣ ទៅ៥តោននៅលើដំបូលអគារផងដែរ ស្របតាមការស្នើសុំបន្ថែមពីភាគីកម្ពុជា ហើយ អគារនេះ ត្រូវបានចែកចេញជាផ្នែកសម្រាប់មុខងារមួយចំនួនដូចជា៖ ផ្នែកពិគ្រោះជំងឺក្រៅ ផ្នែកសង្គ្រោះបន្ទាន់ ផ្នែកបច្ចេកវិទ្យាវេជ្ជសាស្ដ្រ ផ្នែកជំងឺទូទៅ ផ្នែកជំងឺវះកាត់ព្រមទាំងសេវា ជំនួយផ្សេងៗទៀត៕

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner