មូលនិធិគន្ធបុប្ឆាកម្ពុជាទទួលថវិកាបរិច្ចាគពីសប្បុរសជនចំនួន២៤ម៉ឺនដុល្លារនៅក្នុងខែវិច្ឆិកា (Video Inside)

មូលនិធិគន្ធបុប្ផាកម្ពុជា បានទទួលថវិកាបរិច្ចាគពីសប្បុរសជនចំនួន ២៤ម៉ឺនដុល្លារនៅក្នុងខែវិច្ឆិកា ឆ្នាំ២០២១។ សេចក្តីប្រកាសព័ត៌មានដែលទើបទទួលបានថ្ងៃនេះបញ្ជាក់ថាសម្រាប់ខែវិច្ឆិកាឆ្នាំ២០២១នេះ  មូលនិធិគន្ធបុប្ផា កម្ពុជា បានទទួលថវិកាបរិច្ចាគសរុបចំនួន១៨ម៉ឺន២ពាន់៥៥១ដុល្លារអាមេរិក និងប្រាក់រៀលចំនួន ២៤៦លាន២ ម៉ឺន៦ពាន់៩០០រៀល ដែលស្មើនឹងប្រមាណ៦ម៉ឺនដុល្លារ ពីសប្បុរសជនសរុប ១ម៉ឺន១ពាន់៥៦ រូប។

មូលនិធិគន្ធបុប្ផាកម្ពុជា បានថ្លែងអំណរគុណនិងលើកទឹកចិត្តដល់សប្បុរសជនទាំងក្នុងនិងក្រៅប្រទេស សូមបន្ត ចូលរួមការបរិច្ចាគនេះដើម្បីផលប្រយោជន៍នៃការជួយព្យាបាលកុមារដោយឥតគិតថ្លៃ។

មន្ទីរពេទ្យគន្ធបុប្ឆាដែលធ្លាប់ចំណាយយ៉ាងហោច៥០លានដុល្លារក្នុងមួយឆ្នាំៗ គឺកាលពីឆ្នាំ២០២០កន្លងមក បានទទួលវិភាគទានតែជាង២០លានដុល្លារតែប៉ុណ្ណោះ ដោយសារតែកម្ពុជានិងពិភពលោកបានរងនឹងវិបត្តិកូវីដ ១៩។ ក្នុងឆ្នាំ២០២០កន្លងមកនេះផងដែរ មន្ទីពេទ្យគន្ធបុប្ផា បានជួយព្យាបាលកុមារចំនួនជិត៦៤ម៉ឺននាក់ ។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner