បទវិចារណកថា៖ ខួបទី២៣ នៃទិវានយោបាយឈ្នះឈ្នះ រំលឹកយើងឱ្យបន្តពង្រឹងសាមគ្គីភាព ដើម្បីការពារ សន្តិភាព (Video Inside)
២៣ឆ្នាំមុននេះ គឺនៅចំថ្ងៃទី២៩ធ្នូឆ្នាំ១៩៩៨, នយោបាយឈ្នះឈ្នះដាក់ចេញដោយសម្តេចតេជោ ហ៊ុន សែន បាន បញ្ចប់សង្គ្រាមស៊ីវិលក្នុងប្រទេសកម្ពុជា។ នយោបាយឈ្នះឈ្នះបំបាត់សង្គ្រាមស៊ីវិលបញ្ឆេះដោយរដ្ឋប្រហារ នៃអតីតរបបសាធារណរដ្ឋខ្មែរគាំទ្រដោយសហរដ្ឋអាមេរិក គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រនៃការបញ្ចប់តំបន់អប គមន៍ និងការធ្វើអស់សង្គ្រាមក្នុងស្រុកដែលធ្លាប់កើតឡើងមិនដែលចប់ក្នុងរយៈពេលជាង៥០០ឆ្នាំកន្លងមកនេះ។