អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងដល់២៨៣លាន២០ម៉ឺននាក់ ក្នុងនោះស្លាប់៥លាន៤៣ម៉ឺននាក់ និងជាសះស្បើយ២៥១លាន៨០ម៉ឺននាក់
បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន២៨៣លាន២០ម៉ឺន៩ពាន់៣៣៩ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន៥លាន៤៣ម៉ឺន៧៣១នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន២៥១លាន៨០ម៉ឺន៦ពាន់៤៨៩នាក់នៅទូទាំងសកលលោក។ នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១ ។
សហរដ្ឋអាមេរិកនៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ ដោយមានអ្នកឆ្លងចំនួន៥៤លាន១៤ម៉ឺន៨ពាន់៥៤៤នាក់ ស្លាប់ចំនួន៨៤ម៉ឺន២ពាន់១៦១នាក់ និងជាសះស្បើយចំនួន៤១លាន៣២ម៉ឺន៥ពាន់១១០នាក់ ។ ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺ COVID-19 គឺប្រទេសឥណ្ឌា ដោយមានអ្នកឆ្លងចំនួន៣៤លាន៨០ម៉ឺន៨ពាន់៦៧នាក់ ស្លាប់៤៨ម៉ឺន៣២០នាក់ និងជាសះស្បើយ៣៤លាន២៤ម៉ឺន៣ពាន់៩៤៥នាក់ ។
ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល ដោយមានអ្នកឆ្លងចំនួន២២លាន២៥ម៉ឺន៤ពាន់៧០៦នាក់ ស្លាប់ចំនួន៦១ម៉ឺន៨ពាន់៧២៣នាក់ និងជាសះស្បើយ២១លាន៤១ម៉ឺន៤ពាន់៣១៨នាក់ ៕ ប្រភព៖ worldometers
