លោក គីស៊ីដា៖ ជប៉ុននឹងថ្លឹងថ្លែងលើការផ្តល់ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ដូសជំរុញដល់ប្រជាជនគ្រប់គ្នា
តូក្យូ៖ សារព័ត៌មាន Kyodo News បានរាយការណ៍ថា នាយករដ្ឋមន្ត្រីជប៉ុនលោក ហ៊ូមីអូ គីស៊ីដា ថ្លែងថា រដ្ឋាភិបាលរបស់លោកនឹងពិចារណាផ្តល់នូវការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ដូសជំរុញ ដល់ប្រជាជនទាំងអស់ក្នុងប្រទេសតាមដែលអាចធ្វើទៅបាន។
លោក គីស៊ីដា បាននិយាយនៅក្នុងបទសម្ភាសន៍មួយជាមួយសារព័ត៌មានក្យូដូថា វិធានការប្រឆាំងមេរោគរបស់ប្រទេសលោក នឹងត្រូវបានធ្វើឡើងជាប្រតិបត្តិការពេញលេញ ដូច្នេះមនុស្សអាចមានអារម្មណ៍ថា មានសុវត្ថិភាព។ លោកបន្តថា ក្រៅពីបុគ្គលិកថែទាំសុខភាព ៣១លាននាក់ និងមនុស្សចាស់ យើងចង់ពិចារណានាំយកកាលវិភាគសម្រាប់ការចាក់វ៉ាក់សាំងដូសទីបី តាមដែលអាចធ្វើទៅបាន។ ជប៉ុនបានចាប់ផ្តើមចាក់វ៉ាក់សាំងដូសទីបី ឬដូសជំរុញដល់បុគ្គលិកថែទាំសុខភាពតាំងពីដើមខែធ្នូ ហើយមនុស្សចាស់នឹងធ្វើតាមចាប់ពីខែកុម្ភៈ ឆ្នាំក្រោយ ហើយមនុស្សទូទៅនៅពេលក្រោយ។ អត្រានៃការបញ្ចប់ការចាក់វ៉ាក់សាំងពីរដូសបានឈានដល់ ៧៧ភាគរគិតត្រឹមនៅចុងខែធ្នូនេះ។
គួរបញ្ជាក់ថា ករណីឆ្លងថ្មីៗនៃវីរុសកូវីដ១៩បំប្លែងថ្មី អូមីក្រុង មិនបានបង្ហាញពីការកើនឡើងនៅក្នុងប្រទេសជប៉ុននោះទេ ប៉ុន្តែករណីឆ្លងសហគមន៍ត្រូវបានបញ្ជាក់នៅក្នុងតំបន់មួយចំនួនដូចជា អូសាកា និងតូក្យូ។ រដ្ឋាភិបាលបានផ្តល់ការធ្វើតេស្ត PCR និងអង់ទីហ្សែនដោយឥតគិតថ្លៃនៅក្នុងតំបន់នេះ និងបានរារាំងការចូលថ្មីដោយជនបរទេសមកពីបរទេសចាប់តាំងពីខែវិច្ឆិកា៕ ប្រភព៖ ស៊ីនហួរ


