លោក ចូ បៃដិន ដកបម្រាមធ្វើដំណើរទប់ស្កាត់វីរុសបំប្លែងថ្មី អូមីក្រុង លើប្រទេសចំនួន ៨ នៅអាហ្វ្រិកខាងត្បូង

វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន នៅថ្ងៃអង្គារនេះ បានដកការរឹតបន្តឹងលើការធ្វើដំណើរដែលដាក់ប្រឆាំងនឹងប្រទេសអាហ្វ្រិកខាងត្បូងចំនួន ៨ ដោយសារព្រួយបារម្ភពីវីរុសបំប្លែងថ្មី អូមីក្រុង។

នៅក្រោមសេចក្តីប្រកាសរបស់ប្រធានាធិបតីលេខ 10315 ដែលចេញនៅថ្ងៃទី ២៩ ខែវិច្ឆិកាកន្លងទៅ អ្នកដំណើរបរទេសត្រូវបានហាមឃាត់មិនឱ្យចូលសហរដ្ឋអាមេរិក ប្រសិនបើពួកគេបានទៅប្រទេសណាមួយក្នុងរយៈពេល ១៤ថ្ងៃកន្លងមក។ បទបញ្ជានេះត្រូវបានអនុវត្តទៅលើអាហ្វ្រិកខាងត្បូង បូតស្វាណា ហ្ស៊ីមបាវ៉េ ណាមីប៊ី ឡេសូថូ អេសវ៉ាទីនី ម៉ូហ្សំប៊ិក និងម៉ាឡាវី។ សេចក្តីប្រកាសរបស់ប្រធានាធិបតីបានចង្អុលបង្ហាញថា ដោយបានសិក្សាបន្ថែមអំពីវីរុសបំប្លែងថ្មី អូមីក្រុង ក្នុងរយៈពេលប៉ុន្មានសប្តាហ៍កន្លងមកនេះ មជ្ឈមណ្ឌលបង្ការ និងគ្រប់គ្រងជំងឺឆ្លង (CDC) ឥឡូវនេះបានផ្តល់អនុសាសន៍ឱ្យលុបចោលការរឹតបន្តឹងការធ្វើដំណើរដែលបានដាក់នៅក្នុងសេចក្តីប្រកាសលេខ 10315។

ដោយមើលឃើញពីកាលៈទេសៈដែលបានផ្លាស់ប្តូរទាំងនេះ ហើយផ្អែកលើអនុសាសន៍របស់ CDC នោះ លោក បៃដិន បានកំណត់ថា វាជាផលប្រយោជន៍របស់សហរដ្ឋអាមេរិក ក្នុងការលុបចោលសេចក្តីប្រកាសលេខ 10315។ ការរឹតបន្តឹងការធ្វើដំណើរដែលដាក់ដោយសេចក្តីប្រកាសនោះ លែងចាំបាច់ដើម្បីការពារសុខភាពសាធារណៈជនទៀតហើយ៕ ប្រភព៖ CGTN

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner