អ៊ីស្រាអែលគ្រោងរៀបចំការបោះឆ្នោតជាលើកទី០៣ មិនធ្លាប់មានពីមុនមកក្នុងពេលរយៈត្រឹមមួយឆ្នាំ
អ៊ីស្រាអែល៖ អ៊ីស្រាអែលនៅថ្ងៃពុធម្សិលមិញគ្រោងរៀបចំការបោះឆ្នោតលើកទី ៣ ក្នុងរយៈពេលត្រឹមមួយឆ្នំា ដែលមិនធ្លាប់មានពីមុនមកក្នុងប្រវត្តិសាស្ត្ររបស់រដ្ឋជ្វីហ្វមួយនេះ ។ ការបោះឆ្នោតនេះទំនងជាធ្វើឱ្យមានការខ្វែងគំនិតគ្នាកាន់តែខ្លាំង និងបង្កឱ្យមានការមិនពេញចិត្តយ៉ាងខ្លាំងដល់អ្នកនយោបាយ ដែលមិនអាចបង្កើតរដ្ឋាភិបាលបានក្នុងរយៈពេលមួយឆ្នាំ ។

នាយករដ្ឋមន្ត្រីស្តំានិយមលោក ប៊ិនចាមីន ណឺតាន់យ៉ាហ៊ូ ដែលបានប្រជែងគ្នាស្វិតស្វាញជាមួយគូប្រជែងជាអ្នកកណ្តាលនិយម លោក បេននី ហ្គានស៍ នៅក្នុងបោះឆ្នោតខែមេសា និងខែកញ្ញានោះ លើកនេះនឹងទៅរកប្រជាជនសុំសន្លឹកឆ្នោត ជាមួយបន្ទុកធ្ងន់មួយទៀតលើស្មារបស់គាត់ គឺការចោទប្រកាន់ជាច្រើនទាក់ទិននឹងអំពើពុករលួយ ។

គួរបញ្ជាក់ថា សមាជិកសភាមានពេលវេលារហូតដល់ម៉ោង២៣និង៥៩នាទី ដើម្បីស្វែងរកបេក្ខជនដែលមានសំឡេងភាគច្រើននៅក្នុងសភា ប៉ុន្តែពេលវេលាកំណត់បានផុត ដូច្នេះមានន័យថា សភានឹងត្រូវរំលាយ ហើយប្រទេសអ៊ីស្រាអែលនឹងវិលត្រឡប់ទៅរកការបោះឆ្នោតឡើងវិញនៅខែមីនា ឆ្នំាំក្រោយ ។ សមាជិកសភារំពឹងបញ្ជាក់ពីកាលបរិច្ឆេទពិតប្រាកដ និងបញ្ជាក់ពីនីតិវិធីនៃការបោះឆ្នោត និង ផ្តល់ហិរញ្ញប្បទានលើការរៀបចំបោះឆ្នោតនៅព្រឹកថ្ងៃព្រហស្បតិ៍នេះ ៕ធ.ដ

