យន្តហោះ Boeing 737 Max អនុញ្ញាតឱ្យប្រតិបត្តិការឡើងវិញ ក្រោយធ្លា.ក់ញឹកញាប់

ប្រទេស​ឥណ្ឌូ​នេ​ស៊ី​បាន​លុប​ចោល​​បំរាម​​លើ​ប្រតិបត្តិការ​យន្តហោះ​ប្រភេទ Boeing 737 Max រយៈពេល៣​ឆ្នាំ​ ក្រោយ​ពេល​មាន​ហេតុការណ៍​ធ្លា.ក់​យន្តហោះ​របស់​ក្រុមហ៊ុន​អាកាសចរណ៍ Lion Air បណ្តាល​ឲ្យ​បាត់បង់​ជីវិត​មនុស្ស​ជិត ២០០​នាក់​។

យន្តហោះ​ប្រភេទ Boeing 737 Max ត្រូវ​បាន​ហាមឃាត់​មិន​ឲ្យ​ធ្វើ​ប្រតិបត្តិការ​ទូ​ទាំង​ពិភពលោក ក្រោយ​ជើងហោះហើរ​របស់​ក្រុមហ៊ុន​អាកាសចរណ៍ Ethiopian Airlines ធ្លា.ក់​កាលពី​ខែមីនា ឆ្នាំ ២០១៩ ។

កាលពី​ថ្ងៃ​ច័ន្ទ​​ ទី​27 ធ្នូ កន្លង​ទៅ​នេះ ក្រុមហ៊ុន Ethiopian Airline បាន​ប្រកាស​ថា​ ខ្លួន​នឹង​បន្ត​ជើងហោះហើរ​នោះ​វិញ​នៅ​ខែកុម្ភៈ​។

ការ​ប្រកាស​លុប​​បំរាម​​កើតឡើង​តែ​ប៉ុន្មាន​ខែ​ប៉ុណ្ណោះ​ក្រោយ​ពេល​យន្តហោះ​ប្រភេទ Boeing 737 Max បាន​ធ្វើ​ប្រតិបត្តិការ​ឡើង​វិញ​នៅ​អា​មេ​រិ​ក និង​អ៊ឺ​រ៉ុ​ប​។

បច្ចុប្បន្ន ប្រទេស​ជាង ១៨០ បាន​អនុញ្ញាតឲ្យ​ប្រើប្រាស់​យន្តហោះ​ប្រភេទ 737 Max ដោយ​អូស្ត្រាលី ជប៉ុន ឥណ្ឌា ម៉ា​ឡេ​ស៊ី និង​សិង្ហ​បុរី​ជាដើម​បាន​ដក​​បំរាម​​នៅ​ក្នុងឆ្នាំនេះ​។

ក្រសួង​ដឹក​ជញ្ជូន​ឥណ្ឌូ​នេ​ស៊ី​និយាយ​ក្នុង​សេចក្តី​ប្រកាស​ថា កា​រដក​បម្រាម​នឹង​ចូល​ជា​ធរមាន​ភ្លាម​ៗ​។

ក្រសួង​ក៏​បញ្ជាក់​ដែរ​ថា ក្រុមហ៊ុន​អាកាសចរណ៍​ទាំងអស់​ត្រូវ​តែ​អនុវត្តន៍​តាម​ការ​ណែនាំ និង​ត្រួតពិនិត្យ​យន្តហោះ​របស់​ពួក​គេ​មុន​ពេល​អាច​ប្រតិបត្តិការ​យន្តហោះ​ប្រភេទ 737 Max ម្តងទៀត​។

សូម​រម្លឹក​ថា កាលពី​ថ្ងៃ​ទី ២៩ ខែតុលា ឆ្នាំ ២០១៨ ជើងហោះហើរ​របស់​ក្រុមហ៊ុន Lion Air បាន​ធ្លាក់​ចូល​ក្នុង​សមុទ្រ Java រយៈពេល ១៣​នាទី​ក្រោយ​ពេល​ហោះ​ចេញពី​ព្រ​លាន​យន្តហោះ​អន្តរជាតិ Soekarno-Hatta ក្នុង​រដ្ឋធានី Jakarta បណ្តាល​ឲ្យ​អ្នកដំណើរ​ទាំងអស់​ចំនួន ១៨៩​នាក់​ស្លា​.​ប់​។

រយៈពេល​ប្រមាណ​៥​ខែ​បន្ទាប់ ជើងហោះហើរ​របស់​ក្រុមហ៊ុន Ethiopian Airlines ដែល​ប្រតិបត្តិការ​យន្តហោះ Boeing 737 Max បាន​ធ្លា.ក់​រយៈពេល​៦​នាទី​ក្រោយ​ពេល​ហោះ​ចេញ​រដ្ឋធានី Addis Ababa បណ្តាល​ឲ្យ​មនុស្ស ១៥៧​នាក់​ស្លា​.​ប់​៕

ads banner