អង្គការសុខភាពពិភពលោក WHO ថាអូមីក្រុងនឹងនាំឲ្យមានអ្នកចូលពេទ្យច្រើនខណៈអ្នកឆ្លងជាង២៨១លាននាក់
អង្គការសុខភាពពិភពលោក WHO បានព្រមានកាលពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២១ថា វីរុសបំប្លែងថ្មីអូមីក្រុង អាចនឹងបណ្ដាលឲ្យចំនួនអ្នកជំងឺឆ្លងកូវីដ ចូលមន្ទីរពេទ្យកើនឡើងខ្លាំង ខណៈចំនួនអ្នកឆ្លងកូវីដ
កូវីដ-១៩ ៖ អង្គការសុខភាពពិភពលោក WHO បានព្រមានកាលពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២១ថា វីរុសបំប្លែងថ្មីអូមីក្រុង អាចនឹងបណ្ដាលឲ្យចំនួនអ្នកជំងឺឆ្លងកូវីដ ចូលមន្ទីរពេទ្យកើនឡើងខ្លាំង ខណៈចំនួនអ្នកឆ្លងកូវីដ គិតមកដល់ថ្ងៃទី២៨ ខែធ្នូនេះ គឺបានកើនដល់ជាង២៨១លាននាក់ហើយនៅលើពិភពលោក។
លោកស្រី CATHERINE SMALLWOOD អ្នកទទួលខុសត្រូវសំខាន់ម្នាក់ របស់ WHO ប្រចាំអឹរ៉ុប បានថ្លែងថា ការឆ្លងយ៉ាងលឿននៃអូមីក្រុង ដូចដែលយើងសង្កេតឃើញក្នុងប្រទេសជាច្រើន ទោះបីអ្នកជំងឹមានអាការៈមិនសូវធ្ងន់ តែក៏នឹងនាំឲ្យមានអ្នកចូលមន្ទីរពេទ្យច្រើនដែរ ជាពិសេសក្នុងចំណោមពួកអ្នកមិនបានចាក់វ៉ាក់សាំង។
លោកស្រីលើកឡើងទៀតថា សម្រាប់ពេលនេះ ចំនួនអ្នកឆ្លងកូវីដកាន់តែច្រើន ទាក់ទិននឹងបណ្ដាមនុស្សមានវ័យក្មេង និងមានសុខភាពល្អ ក្នុងបណ្ដាប្រទេសដែលមានអត្រាអ្នកចាក់វ៉ាក់សាំងខ្ពស់។ សម្រាប់អ្នកជំនាញការមួយចំនួនថា ការឆ្លងខ្លាំងបំផុតអាចដោយប្រភេទមិនសូវមានគ្រោះថ្នាក់ ខណៈប្រទេសជាច្រើន រាយការណ៍ពីចំនួនអ្នកឆ្លងកើនដល់កម្រិតខ្ពស់ ពុំធ្លាប់មានតាំងពីមានការឆ្លងកូវីដមក។ ដូចជាប្រទេសបារាំងជាដើមរយៈពេល២៤ម៉ោងចុងក្រោយនេះ មានអ្នកឆ្លងថ្មីដល់ទៅជិត១៨០.០០០នាក់ រយៈពេល២៤ម៉ោងចុងក្រោយនេះ។ ចំណែកនៅចិន និងអាល្លឹម៉ង់ មានការរឹតត្បិតថ្មីប្រឈមមុខនឹងការឆ្លងថ្មីច្រើន។
បណ្ដាអ្នកជំនាញការនៅមិនទាន់ដឹងច្បាស់ពីភាពធ្ងន់ធ្ងរនៃការឆ្លង អូមីក្រុង ដែលឆ្លងក៏ទោះបីលើបណ្ដាអ្នកចាក់វ៉ាក់សាំងគ្រប់២ដូស ឬអ្នកធ្លាប់ឆ្លងរួចហើយក្ដី។ ដោយសារការមិនទាន់ច្បាស់បែបនេះហើយ បានជាប្រទេសជាច្រើនប្រកាន់យកការរឹតត្បិតថ្មី។ ប្រទេសចិន នាថ្ងៃទី២៧ ខែធ្នូ មានអ្នកឆ្លងកូវីដថ្មី ដល់២០៩នាក់ ដែលជាចំនួនអ្នកឆ្លងប្រចាំថ្ងៃច្រើនបំផុត ពុំធ្លាប់មានចាប់តាំងពី២១ខែមកហើយ។
លើពិភពលោកគិតដល់ថ្ងៃទី២៧ ខែធ្នូ នេះ ចំនួនអ្នកឆ្លងកូវីដ កើនដល់ជាង២៨១លាននាក់ និងស្លា.ប់ជាង៥,៤១លាននាក់។ អាមេរិកនៅតែជាប្រទេសរងការប៉ះពាល់ខ្លាំងជាងគេជាមួយអ្នកឆ្លងឡើងដល់ជាង៥៣,២លាននាក់ និងស្លា.ប់ជាង៨១៩.០០០នាក់។ ឥណ្ឌា ចំនួនអ្នកឆ្លងកើនដល់ជាង៣៤,៨លាននាក់ និងអ្នកស្លា.ប់ជាង៤៨០.០០០នាក់។ ប្រេស៊ីលវិញ អ្នកឆ្លងមានជាង២២,៣លាននាក់ និងអ្នកស្លា.ប់ជាង៦១៩.០០០នាក់៕
