FDA: ការធ្វើតេស្តអង់ទីហ្សែន មិនសូវមានប្រសិទ្ធិភាពក្នុងការកំណត់វ៉ារ៉្យង់អូមីក្រុង

រដ្ឋបាលចំណីអាហា​រ​ ​និងឱសថ (FDA) នៃ​សហរដ្ឋ​អាមេរិក​បានព្រមាន​កា​ល​ពី​ថ្ងៃ អង្គារថា ការធ្វើតេស្តអង់ទីហ្សែន​កូវីដ-១៩​ ប្រហែល​ជា​មានសមត្ថភាពតិចក្នុង​ការ​កំណត់​រក​វ៉ារ្យ៉ង់អូមីក្រុង​។

ការ​ព្រ​មានថ្មីគឺ ផ្អែកលើការសិក្សាបឋម ដោយ​គំនិ​ត​ផ្តួ​ច​ផ្តើ​ម​កា​រ​បង្កើ​ន​ល្បឿ​ន​នៃ​កា​រ​ធ្វើ​រោ​គវិ​និ​ច្ឆ័​យ​របស់​វិទ្យាស្ថាន​ជា​តិ​សុខភាព ​ដោ​យ​ប្រើសំណាកអ្នកជំងឺដែលមានមេ​រោ​គ​ផ្ទាល់ ជា​ការវិ​ភាគ ដើម្បី​ស្វែង​រក​​​វិធី​ល្អ​បំផុត ដើម្បីវាយតម្លៃការអ​នុ​វត្តការធ្វើតេស្តពិតប្រាកដក្នុង​រ​យៈ​ពេលខ្លី​។ ​នេះបើយោងតាម ​​FDA ។

ប្រភពដដែល​បាន​បន្ត​ថា៖ «ទិន្នន័យដំបូ​ង​បង្ហា​ញថា កា​រធ្វើ​តេស្តអង់ទីហ្សែន ក្នុង​ការ​កំណត់​ស្វែង​រក​វ៉ារ្យ៉ង់ អូមីក្រុង​ អាច​នឹង​មាន​ប្រសិទ្ធិភាព​តិច»។

ម្យុយតាន​មួយចំនួនធំរបស់អូមីក្រុង​ បានបង្កើនលទ្ធ​ភា​ព ដែ​ល​វាអាចគេចចេញពីការការពា​រ​ប្រ​ឆាំ​ង​នឹង កូវីដ ដែល​បា​នមកតាមរយៈវ៉ាក់សាំង និងការព្យាបាល​ដូ​ច​ជា​អង្គបដិ​ប្រា​ណ ​(monoclonal) មួយចំនួន។ ប្រភពដដែល បា​ន​ក​ត់​សម្គាល់ថា វត្តមាននៃការផ្លាស់ប្តូរនៅក្នុងវីរុ​ស អាចបន្ថយការអ​នុ​វត្ត​​ការ​ធ្វើ​តេ​ស្ត​អាស្រ័​យ​លើ​លំ​ដា​ប់​នៃវ៉ារ្យ៉ង់ ការរចនានៃការ​ធ្វើ​តេ​ស្ត និងអត្រាប្រេវ៉ាឡ​ង់​នៃ​ចំនួនប្រជាជ​ន។

ប្រភព៖ Politico

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner