ពលរដ្ឋខ្មែរនៅក្រៅស្រុកចំអកភាពកំសាករបស់ សម រង្ស៊ី (Video Inside)

ពលរដ្ឋខ្មែរនៅក្រៅស្រុកបានថ្លែងចំអកដាក់ សម រង្ស៊ី ដែល២៤ម៉ោងក្រោយការបបួលភ្នាល់រកការពិតហើយ មិន មានចម្លើយណាមួយហ៊ានតបតទៅវិញនោះឡើយ។ លោក ហ៊ុន ម៉ាណែត កាលពីថ្ងៃទី២៨ធ្នូ បានយកបេក្ខភាព នាយករដ្ឋមន្ត្រីដាក់ភ្នាល់ជាមួយនឹង សម រង្ស៊ី ដែលនិយាយបរិហាថា សញ្ញាបត្រសិក្សារបស់លោក ហ៊ុន ម៉ាណែត គឺជាសញ្ញាបត្រកម្រិត២ដែលមិនគ្រប់ស្តង់ដានោះឡើយ។

សម្តីបរិហានោះ ត្រូវបានលោក ហ៊ុន ម៉ាណែត ដែល ជាបេក្ខភាពនាយករដ្ឋមន្ត្រីសម្រាប់អនាគត របស់គណបក្សប្រជាជនកម្ពុជា បានបានសរសេរទាមទារឱ្យ សម រង្ស៊ី ត្រូវហ៊ានទទួលខុសត្រូវដោយធ្វើការបង្ហាញភស្ថុតាងបញ្ជាក់ការពិត ដោយលោកបានសន្យាថា លោកហ៊ានលះ បង់បេក្ខភាពនាយករដ្ឋមន្ត្រីសម្រាប់អនាគតថែមទៀត បើសិនជា សម រង្ស៊ី អាចបញ្ជាក់ថាសញ្ញាបត្រដែល លោក បានទទួលនោះ គឺជាសញ្ញាបត្រកម្រិត២ដែលមិនគ្រប់ស្តង់ដាសិក្សានោះ មែន។

ប៉ុន្តែ២៤ម៉ោងកន្លងមកនេះ សម រង្ស៊ី មិនទាន់មានការឆ្លើយតបណាមួយពាក់ព័ន្ធនឹងការបបួលភ្នាល់នោះឡើយ៕

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner