សម្តេចតេជោ ហ៊ុន សែន សន្យាធ្វើច្បាប់កំណត់អាយុនាយករដ្ឋមន្ត្រី (Video Inside)

សម្តេចតេជោ ហ៊ុន សែន បានថ្លែងសន្យាថានឹងធ្វើច្បាប់កំណត់អាយុនាយករដ្ឋមន្ត្រីប៉ុន្តែនឹងមិនកំណត់អាណ្ណត្តិ នាយករដ្ឋមន្ត្រីនោះទេ។ ថ្លែងក្នុងពិធីសម្ពោធទីស្តីការថ្មីក្រសួងការពារជាតិថ្ងៃនេះ សម្តេចបញ្ជាក់ថាច្បាប់កំណត់ អាយុនាយករដ្ឋមន្ត្រី នឹងធ្វើឡើងបន្ទាប់ពីសម្តេចនឹងឈប់កាន់តំណែងជានាយករដ្ឋមន្ត្រី ។

គណបក្សប្រជាជនកម្ពុជា​ កាលពីថ្ងៃទី២៤ធ្នូឆ្នាំ២០២១ បានប្រកាសបេក្ខភាពបន្តវេនជានាយករដ្ឋមន្ត្រីសម្រាប់ អនាគតហើយ។ បេក្ខភាពឈរឈ្មោះសម្រាប់គណបក្សប្រជាជនកម្ពុជានោះ គឺបណ្ឌិត ហ៊ុន ម៉ាណែត ដែលបច្ចុ ប្បន្នជាមេបញ្ជាការកងទ័ពជើងគោក និងជាអគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ៕

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner