អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងដល់២៨៤លាន៩១ម៉ឺននាក់ ក្នុងនោះស្លាប់៥លាន៤៣ម៉ឺននាក់ និងជាសះស្បើយ២៥២លាន៤២ម៉ឺននាក់

បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន២៨៤លាន៩១ម៉ឺន៧ពាន់១១០ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន៥លាន៤៣ម៉ឺន៨ពាន់៨៩៧នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន២៥២លាន៤២ម៉ឺន៩ពាន់៦៤១នាក់នៅទូទាំងសកលលោក។ នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២១ ។

សហរដ្ឋអាមេរិកនៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ ដោយមានអ្នកឆ្លងចំនួន៥៤លាន៦៥ម៉ឺន៦ពាន់៨៦៦នាក់ ស្លាប់ចំនួន៨៤ម៉ឺន៤ពាន់២៧២នាក់ និងជាសះស្បើយចំនួន៤១លាន៤០ម៉ឺន៨ពាន់២៩១នាក់ ។ ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺ COVID-19 គឺប្រទេសឥណ្ឌា ដោយមានអ្នកឆ្លងចំនួន៣៤លាន៨២ម៉ឺន២ពាន់៤០នាក់ ស្លាប់៤៨ម៉ឺន៨៦០នាក់ និងជាសះស្បើយ៣៤លាន២៥ម៉ឺន៨ពាន់៧៧៨នាក់ ។

ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល ដោយមានអ្នកឆ្លងចំនួន២២លាន២៦ម៉ឺន៣ពាន់៨៣៤នាក់ ស្លាប់ចំនួន៦១ម៉ឺន៨ពាន់៨៧០នាក់ និងជាសះស្បើយ២១លាន៤១ម៉ឺន៤ពាន់៣១៨នាក់ ៕ ប្រភព៖ worldometers

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner