អាល្លឺម៉ង់ បារាំង អង់គ្លេស និងសហរដ្ឋអាមេរិកធ្វើកិច្ចពិភាក្សាគ្នាស្តីពីវិបត្តិនៅអ៊ុយក្រែន និងកិច្ចចរចានុយក្លេអ៊ែរអ៊ីរ៉ង់

ប៊ែរឡាំង៖ ក្រុមរដ្ឋមន្រ្តីការបរទេសរបស់ប្រទេសអាល្លឺម៉ង់ បារាំង អង់គ្លេស និងសហរដ្ឋអាមេរិកបានធ្វើកិច្ចពិភាក្សាគ្នាតាមប្រព័ន្ធទូរស័ព្ទ ស្តីអំពីស្ថានភាពនៅព្រំដែនអ៊ុយក្រែន និងទម្រង់ការសន្ទនានាពេលខាងមុខនេះជាមួយរុស្ស៊ី។ នេះបើតាមក្រសួងការបរទេសអាល្លឺម៉ង់បញ្ជាក់នៅលើបណ្តាញសង្គមធ្វីតធើនៅថ្ងៃពុធសប្តាហ៍នេះ។

ក្រសួងការបរទេសអាល្លឺម៉ង់បានបញ្ជាក់បន្ថែមថា នាឱកាសនោះដែរ ក្រុមរដ្ឋមន្ត្រីការបរទេសប្រទេសទាំងបួនក៏បានធ្វើកិច្ចពិភាក្សាគ្នាអំពីជុំចុងក្រោយនៃកិច្ចចរចាអន្តរជាតិនៅទីក្រុងវីយែន ជុំវិញកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ និងរបៀបបង្ហាញសាមគ្គីភាពជាមួយប្រទេសលីទុយអានី ទាក់ទងនឹងសកម្មភាពថ្មីៗរបស់ចិន។

អ្នកនាំពាក្យក្រសួងការបរទេសអាមេរិកលោក ណេត ប្រាយដ៍ បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយអំពីកិច្ចពិភាក្សាខាងលើនេះថា លោក ប្លីងខិន និងសមភាគីរបស់គាត់ក៏បានពិភាក្សាអំពីការព្រួយបារម្ភរួមគ្នារបស់ពួកគេអំពីល្បឿននៃការអភិវឌ្ឍន៍នៅក្នុងកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ ខណៈដែលពេលវេលាកាន់តែខើចទៅៗសម្រាប់ទីក្រុងតេហេរ៉ង់ ដើម្បីវិលត្រលប់ទៅកាន់កិច្ចព្រមព្រៀង JCPOA វិញ៕ ប្រភព៖ Reuters

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner