ឃាត់ខ្លួនសិស្សសាលា០២នាក់ ពាក់ព័ន្ធឆក់ទូរសព្ទដៃ

កម្លាំង​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កំរិត​ស្រាល នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​ឃាត់ខ្លួន ជនសង្ស័យ​ចំនួន ០២​នាក់ កាលពី​វេលា​ម៉ោង​១៥​និង​៤០​នាទី​ថ្ងៃ​ទី​២៨ ខែធ្នូ ឆ្នាំ​២០២១ នៅ​ចំណុច​មុខ​ការដ្ឋាន​បុរី​អេ​លិច ផ្លូវ​លេខ​១០៥​កា ភូមិ​វិមាន​ទ្រង់ សង្កាត់​ក្រាំងធ្នង់ ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ពាក់​ព​ន្ធ័​ឆក់​ទូរ​សព្ទ័​ដៃ ។

ជន​រង​គ្រោះ​ឈ្មោះ កូវ សុខ​ហៀ​ង ភេទ​ស្រី អាយុ ៥៤​ឆ្នាំ ជនជាតិ​ខ្មែរ ស្នាក់​នៅ​សង្កាត់​វត្ត​ភ្នំ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ មុខរបរ​នៅផ្ទះ ។ បាត់បង់​សម្ភារៈ ដូច​ជា​ទូរ​សព្ទ័​ដៃ ចំនួន​០២​គ្រឿង ម៉ាក​អុ​ប​ប៉ូ ពណ៌​ក្រហម ស្រោម​ពណ៌​ខ្មៅ និង​ម៉ាក​អុ​ប​ប៉ូ ពណ៌​ខៀវ ។

ជនសង្ស័យ ឃាត់ខ្លួន​រួម​មាន ទី​១- ឈ្មោះ ហម បញ្ញា ហៅ​ញ៉ា ភេទ​ប្រុស ជនជាតិ​ខ្មែរ មុខរបរ​សិស្ស ស្នាក់​នៅផ្ទះ​មិន​ចាំ​លេខ ផ្លូវ​បេតុង សង្កាត់​កា​កាប​២ ខណ្ឌ​ពោធិ​សែន​ជ័យ រាជធានី​ភ្នំពេញ ។ និង​ទី​២- ឈ្មោះ ធឿ​ន ចំរើន​ថៃ ហៅ​ថៃ ភេទ​ប្រុស ជនជាតិ​ខ្មែរ មុខរបរ​សិស្ស ស្នាក់​នៅផ្ទះ​មិនជា​លេខ ផ្លូវ​បេតុង សង្កាត់​កា​កាប​១ ខណ្ឌ​ពោធិ​សែន​ជ័យ រាជធានី​ភ្នំពេញ ។

វត្ថុ​តាង​សមត្ថកិច្ច​ចាប់​យក រួម​មាន ៖ ម៉ូតូ​ម៉ាក​ស៊ុ​យ​ហ្ស៊ុ​យ​គី​និ​ច ពណ៌​ស​-​ក្រហម សេរី​ឆ្នាំ​២០២១ ពាក់​ស្លាក​លេខ​ភ្នំពេញ 1IY-6143 និង​ទូរ​សព្ទ​ដៃ​របស់​ជន​រង​គ្រោះ ចំនួន​០១​គ្រឿង ម៉ាក​អុ​ប​ប៉ូ ពណ៌​ក្រហម ស្រោម​ពណ៌​ខ្មៅ ។

បច្ចុប្បន្ន​ជនសង្ស័យ រួម​ទាំង​វត្ថុ​តាង​ខាងលើ កម្លាំង​ជំនាញ​កំពុង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី ៕

ads banner