បៃដិន ពូទីន គ្រោងពិភាក្សាតាមទូរស័ព្ទ ខណៈភាពតានតឹងកើនឡើងនៅអ៊ុយក្រែន

ប្រធានាធិបតី​អាមេរិក​លោក​ចូ បៃដិន និង​ប្រធានាធិបតី​រុស្សី​លោក​វ្ល៉ាឌីមៀរ ពូទីន​គ្រោង​​ពិភាក្សា​គ្នា​តាម​រយៈ​ប្រព័ន្ធ​ទូរស័ព្ទ​នៅ​ថ្ងៃ​ព្រហស្បតិ៍ចុង​ឆ្នាំ​២០២១​​នេះ​ ដើម្បី​ពិភាក្សា​អំពី​បញ្ហា​សន្តិសុខ​នៅ​អឺរ៉ុប​ នេះ​បើ​តាម​ការ​ប្រកាស​របស់​សេតវិមាន និង​វិមាន​ក្រឹមឡាំង​។

កិច្ចប្រជុំ​នេះ​គឺ​ជា​ផ្នែក​មួយ​នៃ​កិច្ច​ខិតខំ​ប្រឹងប្រែង​ដើម្បី​កាត់​បន្ថយ​ភាព​តាន​តឹង​នៅ​ប្រទេស​អ៊ុយក្រែន​ ខណៈ​ពេល​ដែល​មាន​ការ​រាយការណ៍​យោធា​រុស្សី​បាន​ដាក់​ពង្រាយ​ទាហាន​ជិត​ ១០០.០០០ នាក់​នៅ​តំបន់​ព្រំដែន​ជាមួយ​ប្រទេស​អ៊ុយក្រែន​។

មន្ត្រី​ជាន់​ខ្ពស់​អាមេរិក​មួយ​រូប​បាន​និយាយ​ថា​កិច្ច​ប្រជុំ​តាមរយៈ​​ទូរស័ព្ទ​ដែល​ត្រូវ​បាន​រៀប​ចំ​តាម​សំណើ​របស់​រុស្សី ហើយ​ថា​វា​នឹង​ត្រូវ​ការ «កម្រិត​ខ្ពស់​នៃ​ការ​ចូល​រួម» ដើម្បី​បង្កើត​ផ្លូវ​នៃ «ការ​កាត់​បន្ថយ​ភាព​តាន​តឹង»​។

មន្ត្រី​រូប​នេះ​បន្ថែម​ទៀត​ថា​លោក​បៃដិន​នឹង​បង្ហាញ​បញ្ជី​នៃ​ការ​ព្រួយបារម្ភ​របស់​អាមេរិក​អំពី​ការ​ប្រមូល​ផ្ដុំ​កងទ័ព​រុស្សី​នៅ​ជិត​ព្រំដែន​ប្រទេស​អ៊ុយក្រែន​ ហើយ​នឹង​បញ្ជាក់​យ៉ាង​ច្បាស់​ថា​សហរដ្ឋអាមេរិក និង​សម្ព័ន្ធមិត្ត​បាន​ត្រៀម​ខ្លួន​ដើម្បី​ឆ្លើយតប​ប្រសិន​បើ​រុស្សី​ឈ្លាន​ពាន​អ៊ុយក្រែន​។

រុស្សី​បាន​ច្រាន​ចោល​ការ​ចោទ​ប្រកាន់​នេះ​ថា​ខ្លួន​មិន​មាន​ផែនការ​បែប​នេះ​ទេ​ ហើយ​លើក​ឡើង​​ថា​ភាព​តាន​តឹង​គឺ​បង្ក​ដោយ​សារ​អង្គការ​ណាតូ​ដើរ​ហួស​ដែន​កំណត់​ ដែល​អាច​ទទួល​យក​បាន​ ក្នុង​ការ​ពង្រីក​សកម្មភាព​ឆ្ពោះ​មក​អឺរ៉ុប​ខាង​កើត​ជា​ពិសេស​មក​ជិត​ព្រំដែន​រុស្សី​។ លោក​ពូទីន​បាន​ទាមទារ​ឱ្យ​លោក​ខាង​លិច​ធ្វើ​ការ​ធានា​បញ្ឈប់​ការ​ពង្រីក​ទាំង​នេះ​៕

ប្រភព៖ FT

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner