កម្ពុជាប្រារព្ធខួប២៣ឆ្នាំ នៃនយោបាយឈ្នះឈ្នះបញ្ចប់សង្គ្រាមស៊ីវិល ក្នុងប្រទេសកម្ពុជា (Video Inside)
កម្ពុជាបានប្រារព្ធខួប២៣ឆ្នាំ នៃនយោបាយឈ្នះឈ្នះ ដែលជានយោបាយបញ្ចប់សង្គ្រាមស៊ីវិល និងការបញ្ចប់ តំបន់អបគមន៍លើកដំបូងក្នុងប្រទេសកម្ពុជាដែលមិនធ្លាប់មានក្នុងរយៈពេលជាង៥០០ឆ្នាំមកនេះ។
នយោបាយ ឈ្នះឈ្នះ គឺជានយោបាយដាក់ចេញនាដើមឆ្នាំ១៩៩៦ ដោយសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ដោយសារតែកម្ពុជានាជំនាន់នោះ សង្គ្រាមស៊ីវិលនៅតែឆាបឆេះជាបន្តបើទោះបីជាមានកិច្ចព្រមព្រៀងក្រុងប៉ារីស និងមាន ការជួយអន្តរាគមន៍ពីបេសកកម្មអង្គការសហប្រជាជាតិអ៊ុនតាក់ដែលចំណាយប្រាក់ជាង២ពាន់លានដុល្លារ និង មានបុគ្គលិកអ៊ុកតាក់ជាងមួយម៉ឺននាក់ដាក់ពង្រាយក្នុងប្រទេសកម្ពុជាក៏ដោយ។
ភាគីក្រុមខ្មែរក្រហមនាពេល នាពេលនោះ បានបន្តការវាយប្រហារមកលើតំបន់គ្រប់គ្រងរបស់រាជរដ្ឋាភិបាល និងកងកម្លាំងអ៊ុនតាក់បានដក ចេញពីកម្ពុជាដោយបន្សល់ទុកនូវសង្គ្រាម និងតំបន់ត្រួតត្រា២ដោយក្រុមខ្មែរក្រហម និងរាជរដ្ឋាភិបាល។
ដោយសារតែនយោបាយឈ្នះឈ្នះដាក់ចេញដោយប្រមុខរាជរដ្ឋាភិបាលសម្តេចតេជោ ហ៊ុន សែន នោះហើយ បានធ្វើឱ្យប្រទេសកម្ពុជាអស់សង្គ្រាមស៊ីវិល ដោយអតីតមេដឹកនាំខ្មែរក្រហមទាំងអស់ បាននាំគ្នាមកចុះចូល និងសារភាពចុះចាញ់នៅ ថ្ងៃទី២៩ធ្នូឆ្នាំ១៩៩៨ នៅគេហស្ថាននាយករដ្ឋមន្ត្រីកម្ពុជាក្នុងក្រុងតាខ្មៅខេត្តកណ្តាល។
សម្តេចពិជ័យសេនាទៀ បាញ់ក្នុងពិធីសម្ពោធខួប២៣ឆ្នាំនៃនយោបាយឈ្នះឈ្នះ បានថ្លែងបញ្ជាក់យ៉ាងនេះ ប្រាប់អ្នកចូលរួមក្នុងពិធីនា វិមានឈ្នះឈ្នះស្ថិតក្នុងខណ្ឌជ្រោយចង្វា ជាយរាជធានីភ្នំពេញ នៅថ្ងៃព្រហស្បតិ៍នេះ។
នយោបាយឈ្នះឈ្នះ បានធ្វើឱ្យកម្ពុជាស្គាល់នូវសន្តិភាពពិតប្រាកដគិតមកទល់ពេលនេះ មានរយៈពេល២៣ ឆ្នាំមក។ សម្តេចពិជ័យសេនា ទៀ បាញ់ បានថ្លែងថារយៈពេល២៣ឆ្នាំនេះ រាជរដ្ឋាភិបាលកម្ពុជាបានកសាងជា ច្រើននូវសមិទ្ធផល ប៉ុន្តែលោកបញ្ជាក់ថាក្រុមអមិត្តនៅតែបន្តចិញ្ចឹមគំនិតទុច្ចរិតចង់តែបំផ្លាញសន្តិភាព និងការ អភិវឌ្ឍន៍កម្ពុជាក្នុងពេលដែលតំបន់និងពិភពលោកកំពុងប្រឈមនឹងភាពប្រទាញប្រទង់នូវភូមិសាស្ត្រនយោ បា
សម្តេចពិជ័យសេនាទៀបាញ់បានថ្លែងថា ទោះបីជាមានឧបសគ្គយ៉ាងណាក៏ដោយ កម្ពុជាដែលមានសម្តេចនា យករដ្ឋមន្ត្រី ហ៊ុន សែន ជាប្រមុខ នឹងអាចជំនះបាននូវឧបសគ្គនានា និងដឹកនាំនាវាកម្ពុជាឆ្ពោះទៅកាន់ត្រើយសុភមង្គល៕