កម្ពុជាឆ្លងជំងឺកូវីដ១៩ ចំនួន១៤ករណី ជាវីរុសបំប្លែងថ្មីអូមីក្រុង (Video Inside)

តួលេខឆ្លងវីរុសកូវីដ១៩ក្នុងប្រទេសកម្ពុជាថ្ងៃម្សិលមិញនេះ បានកើនពី៤ទៅ១៤ករណី ជាមួយនឹងចំនួនអ្នកព្យាបាលជា សះស្បើយរយៈពេល២៤ម៉ោងចុងក្រោយនេះ មាន១៣នាក់។ យោងតាមក្រសួងសុខាភិបាល ការឆ្លងទាំង១៤ ករណីថ្ងៃនេះ គឺសុទ្ធជាវីរុសបំប្លែងថ្មីអូមីក្រុង ដែលនាំចូលមកពីក្រៅប្រទេស។

វីរុសអូមីក្រុង គឺជាវីរុសបំប្លែងថ្មី មួយដែលមានការឆ្លងក្នុងល្បឿនលឿនបើទោះបីជាមិនសូវមានគ្រោះថ្នាក់ធ្ងន់ធ្ងរដូចវីរុសដែលតាក៏ដោយ។ កម្ពុជាត្រូវគេចាត់ទុកជាប្រទេសដែលមានសមត្ថភាពអាចទប់ស្កាត់បានល្អនូវការឆ្លងវីរុសកូវីដ១៩ ដោយសារ តែការចាក់វ៉ាក់សាំងលើពលរដ្ឋទូទាំងប្រទេសបានច្រើនរហូតដល់ជិត៩០ភាគរយ។

គិតត្រឹមថ្ងៃទី៣០ធ្នូនេះ, ការឆ្លងវីរុសបំប្លែងថ្មីអូមីក្រុង ក្នុងប្រទេសកម្ពុជាត្រូវគេរកឃើញថា មានចំនួន៤៨ករណីហើយ ដែលជារីរុសនាំចូល មកពីខាងក្រៅ។ ការស្លាប់ថ្មីដោយជ​ម្ងឺកូវីដ១៩នៅថ្ងៃនេះមានម្នាក់ ដែល ជាអ្នកមិនបានទទួលការចាក់វ៉ាក់សាំង ។ តួលេខបាត់បង់ជីវិតដោយសារជម្ងឺកូវីដ១៩ ក្នុងប្រទេសកម្ពុជា បានកើនសរុបដល់៣ពាន់១២នាក់។

កម្ពុជាគិត ត្រឹមថ្ងៃទី៣០ធ្នូ, ការឆ្លងជំងឺកូវីដ១៩ សរុប មានចំនួន១២ម៉ឺន ៤៨៧ករណី, និងការព្យាបាលសរុបមាន ចំនួន១១ ម៉ឺន៦ពាន់៩០៧នាក់៕

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner