រថយន្ត TACOMA បេីកបុកទ្រូងផ្លូវនៅស្ទុបទេពផន បណ្ដាលឲ្យរងការខូចខាត

ភ្នំពេញ ៖  បុរសម្នាក់បានបើករថយន្តTacoma មួយគ្រឿងក្នុងល្បឿនលឿន  ហេីយជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹង  បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ  កាលវេលាម៉ោង១០  និង១០នាទីយប់ថ្ងៃព្រហស្បត្តិ៍ ទី៣០ ខែធ្នូ ឆ្នាំ២០២១ ស្ថិតតាមបណ្ដោយផ្លូវ១៨២  កែងនិងផ្លូវម៉ៅសេទុង  ចំណុចស្តុបទេពផន  ក្នុងសង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក  រាជធានីភ្នំពេញ  ។ 
   បេីតាមប្រភពពីម្ចាស់រថយន្តបង្កបានឲ្យប្រាប់អ្នកសារព័ត៌មានថា  រូបគាត់ទើបតែចេញពីកម្មវិធីមង្គលការមិត្តភ័ក្ក  គោលបំណងត្រលប់ទៅផ្ទះនៅខណ្ឌច្បារអំពៅ  ដោយបើករថយន្តម៉ាកTACOMA  ពណ៌ទឹកប្រាក់  ពាក់ស្លាកលេខភ្នំពេញ2AN 3236 ធ្វើដំណើរទិសដៅពីជើងទៅត្បូង  ក្នុងល្បឿនលឿនមធ្យម  ខណះមកដល់ចំណុចកើតហេតុខាងលើបានជ្រុលទៅបុកក្បាលព្រួញថ្មពុះចែកទ្រូងផ្លូវបណ្ដាលឲ្យវៀចចំនួន២កង់  ឯរថយន្តបង្កបានដាច់ក្រឡេកង់ខាងឆ្វេងទៅមុខលែងរួច  ។ 
 ក្រោយកើតហេតុ  សមត្ថកិច្ចមូលដ្ឋានបានសហការជាមួយជំនាញចរាចរណ៍ផ្លូវគោក  នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ  ចុះមកធ្វេីការវាស់វែងយករថយន្តស្ទូច  មកស្ទួចរថយន្តបង្កទៅរក្សាទុករងចាំដោះនៅពេលក្រោយ  ៕  ដោយ  ៖  ភារ៉ា  និងប៊ុនធី
Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner