អគ្គលេខាធិការសហព័ន្ធកីឡាសហ្វតិន្នីសកម្ពុជា សោកស្តាយក្រោយចាញ់ហ្វីលីពីម្ចាស់ផ្ទះ

អត្ថបទដោយ៖
Kien Sereyvuth

អគ្គលេខាធិការសហព័ន្ធកីឡាសហ្វតិន្នីសកម្ពុជា លោក ជា សែន វិស្សុត ប្រតិភូដឹកនាំអត្តពលិកទៅចូលរួម ព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣០ នៅប្រទេសហ្វីពីន សោកស្តាយយ៉ាងខ្លាំង ដែលអត្តពលិកសហព័ន្ធ ដាក់ក្តីសង្ឈឹមខ្ពស់ថា មានលទ្ធភាពរកមេដាយកម្រិតខ្ពស់ពី ស៊ីហ្គេម ប៉ុន្តែបែជាគ្មានឱកាសឡើងទៅប្រជែងមេដាយ បន្ទាប់ពីចាញ់ម្ចាស់ផ្ទះហ្វីលីពីនក្នុងជំនួបដំបូង។

អគ្គលេខាធិការរូបនេះ បានចាត់ទុកការរងបរាជ័យ ក្រោយថ្វីដៃប្រទេសម្ចាស់ផ្ទះហ្វីលីពីនក្នុងជំនួបនៅស៊ីហ្គេមនេះ ជាបទពិសោធន៍មួយមិនអាចបំភ្លេចបាន ដែលយើងចាំបាច់ត្រូវតែពង្រឹងនូវចំណុចខ្វះខាត ទាំងអស់នេះបន្ថែមទៀត សម្រាប់ត្រៀមចូលរួមព្រឹត្តិការណ៍ស៊ីហ្គេមលើកក្រោយនៅប្រទេសវៀតណាម។

គួររំលឹកថា បេសកម្មចូលរួមប្រជែងដណ្តើមមេដាយ ក្នុងព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍លើកទី៣០ នៅប្រទេសហ្វីលីពីន ដែលដំណើរដើមខែធ្នូនេះ សហព័ន្ធកីឡាសហ្វតិន្នីសកម្ពុជាបានបញ្ជូនអត្តពលិកចំនួន១២រូប ក្នុងនោះមាន លោក ជា សែនវិស្សុតប្រធានប្រតិភូ គ្រូបង្វឹក២រូប និងកីឡាករការិនី៩រូប ធ្វើការប្រកួតលើ៣វិញ្ញសា ប្រកួតវិញ្ញាសាវាយជាក្រុមបុរស វិញ្ញាសាវាយឯកក្តជននារី និងវិញ្ញាសា វាយគូរនារី ជាលទ្ធផលអត្តពលិកកីឡាសហ្វតិន្នីសកម្ពុជាប្រជែងដណ្តើមបានមេដាយសំរិទ្ធ២គ្រឿង លើវិញ្ញាសាឯកក្តជននារី និងវិញ្ញាសាប្រកួតជាក្រុម៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner