អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងដល់២៨៦លាន៨៥ម៉ឺននាក់ ក្នុងនោះស្លាប់៥លាន៤៤ម៉ឺននាក់ និងជាសះស្បើយ២៥៣លាន១៥ម៉ឺននាក់
បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន២៨៦លាន៨៥ម៉ឺន៨ពាន់៧៥៥ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន៥លាន៤៤ម៉ឺន៥ពាន់៩៥៨នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន២៥៣លាន១៥ម៉ឺន៨ពាន់៧០៧នាក់នៅទូទាំងសកលលោក។ នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ ។
សហរដ្ឋអាមេរិកនៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ ដោយមានអ្នកឆ្លងចំនួន៥៥លាន២៤ម៉ឺន៦ពាន់៧៨១នាក់ ស្លាប់ចំនួន៨៤ម៉ឺន៥ពាន់៧៣៧នាក់ និងជាសះស្បើយចំនួន៤១លាន៤៦ម៉ឺន៧ពាន់៦៦០នាក់ ។ ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺ COVID-19 គឺប្រទេសឥណ្ឌា ដោយមានអ្នកឆ្លងចំនួន៣៤លាន៨៣ម៉ឺន៧ពាន់៧១០នាក់ ស្លាប់៤៨ម៉ឺន៨៦០នាក់ និងជាសះស្បើយ៣៤លាន២៥ម៉ឺន៨ពាន់៧៧៨នាក់ ។
ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល ដោយមានអ្នកឆ្លងចំនួន២២លាន២៧ម៉ឺន៧ពាន់២៣៩នាក់ ស្លាប់ចំនួន៦១ម៉ឺន៩ពាន់២៤នាក់ និងជាសះស្បើយ២១លាន៥៦ម៉ឺន៧ពាន់៨៤៥នាក់ ៕ ប្រភព៖ worldometers
