សហរដ្ឋអាមេរិកព្រមានពីរលករាតត្បាតដ៏កំណាចនៃវីរុស អូមីក្រុង នៅប៉ុន្មានសប្តាហ៍ខាងមុខនេះ

អ្នកជំនាញផ្នែកសុខាភិបាលអាមេរិកបានជំរុញពលរដ្ឋអាមេរិកទាំងអស់ត្រៀមខ្លួនអោយបានរួចរាល់ សម្រាប់ស្ថានភាពធ្ងន់ធ្ងរបង្កឡើងដោយរលកវីរុសបំប្លែងថ្មី អូមីក្រុង ដែលបានគំរាមកំហែងដល់មន្ទីរពេទ្យ សាលារៀន និងវិស័យផ្សេងៗទៀត ហើយកំពុងប៉ះពាល់ដល់ជីវិតរស់នៅប្រចាំថ្ងៃរបស់ពួកគេ។

នៅក្នុងសប្តាហ៍នេះដែរ អ្នកជំនាញកំពូលផ្នែកជំងឺអាមេរិកលោកវេជ្ជបណ្ឌិត អាន់ថូនី ហ្វាវស៊ី បានព្យាករណ៍ថា ការរាតត្បាតនៃវីរុសបំប្លែងថ្មី អូមីក្រុង នឹងឈានដល់ចំណុចកំពូលនៅដំណាច់់ខែមករា ឆ្នាំ២០២២។ នៅចំពោះមុខដំណើរកម្សាន្តឆ្លងឆ្នាំដែលកំពុងបន្ត និងរដូវរងាទៀតនោះ អាជ្ញាធរអាមេរិកក៏បានព្រមានទុកជាមុនដែរថា ចំនួនករណីឆ្លងកូវីដ១៩ប្រចាំថ្ងៃនឹងកាន់តែកើនឡើងនៅប៉ុន្មានសប្តាហ៍ខាងមុខនេះ។

សូមបញ្ជាក់ថា ការព្រមាននេះធ្វើឡើងក្រោយសហរដ្ឋអាមេរិកបានកត់ត្រាករណីឆ្លងCOVID-19ប្រចាំថ្ងៃនៅទូទាំងប្រទេសបានកើនឡើងយ៉ាងគំហុក ខណៈដែលមន្ត្រីរដ្ឋាភិបាលសហព័ន្ធទើបតែបានចេញសារព្រមានបន្ថែម អំពីការធ្វើចរាចរណ៍ទូទៅ ដើម្បីទប់ស្កាត់ការឆ្លងរាតត្បាត និងកំពុងត្រៀមអនុម័តការចាក់វ៉ាក់សាំងដូសជំរុញសម្រាប់ក្មេងជំទង់អាយុចាប់ពី ១២ឆ្នាំ ដល់ ១៥ឆ្នាំផងដែរ៕ ប្រភព៖ Reuters

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner