វីរុសកូវីដ-១៩បំប្លែងខ្លួនថ្មី អូមីក្រុង កំពុងបង្កការរំខានដល់ការប្រារព្ធពិធីឆ្លងឆ្នាំថ្មីនៅជុំវិញពិភពលោកជាឆ្នាំទីពីរ
អត្ថបទដោយ៖
ឈឹម ទីណា
បុមបៃ៖ រដ្ឋាភិបាលក្នុងប្រទេសជាច្រើនបានប្រញាប់ប្រញាល់ចាត់វិធានការរឹតត្បិត ក្នុងកិច្ចខិតខំប្រឹងប្រែង ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ខណៈវីរុសដ៏កាចសាហាវនេះ ត្រូវបានគេរំពឹងថា នឹងរារាំងការប្រារព្ធពិធីចូលឆ្នាំថ្មីនៅជុំវិញពិភពលោកជាលើកទីពីរ។
ដោយសារឥទ្ធិពលនៃវីរុសបំប្លែងខ្លួនថ្មី អូមីក្រុង ប្រទេសជាច្រើនបានបំបែកកំណត់ត្រាខ្ពស់បំផុត ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ ក្នុងនោះរួមទាំងប្រទេសអាហ្សង់ទីន អូស្ត្រាលី បូលីវី សហរដ្ឋអាមេរិក បារាំង និងអ៊ីតាលីជាដើម។
បើតាមទិន្នន័យរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ ករណីឆ្លងជំងឹកូវីដ១៩ជាសកលបានកើនឡើងខ្ពស់បំផុតក្នុងរយៈពេលប្រាំពីរថ្ងៃកន្លងមកនេះ ដោយជាមធ្យមមានជិតមួយលានករណី ត្រូវបានរកឃើញជារៀងរាល់ថ្ងៃនៅទូទាំងពិភពលោក នៅចន្លោះពីថ្ងៃទី២៣ និងទី២៩ ខែធ្នូ ឆ្នាំ២០២១នេះ៕ ប្រភព៖ Reuters


ឈឹម ទីណា
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។