ចំណូលកើនឡើង ប៉ុន្តែ Chelsea ខាតប្រាក់អស់ជាង ១០០លានផោន
ក្រុមជើងឯកអឺរ៉ុបតោខៀវ Chelsea បានប្រកាសពីការខាតបង់ទឹកប្រាក់ចំនួន ១៤៥.៦ លានផោនបន្ទាប់ពីបង់ពន្ធសម្រាប់ឆ្នាំនេះ គិតត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១។នេះបើតាមការចុះផ្សាយរបស់ BBC Sport នៅថ្ងៃនេះ ។
ក្លឹប Premier League បានឈ្នះ Champions League កាលពីរដូវកាលមុន ក្រោមការដឹកនាំរបស់លោក Thomas Tuchel ។ប្រាក់ចំណូលរបស់ពួកគេបានកើនឡើងពី ៣៨៧.៨លានផោនដល់ ៤១៦.៨លានផោនពីការលក់សិទ្ធផ្សាយផ្ទាល់។ គណនីរបស់ក្លឹបបានអោយដឹងថា ការប្រកួតដោយគ្មានហ្វូងមនុស្សដោយសារតែ Covid-១៩ និងការកាត់បន្ថយប្រាក់ចំណេញលើការលក់កីឡាករគឺជាមូលហេតុចម្បងនៃការខាតបង់។
ក្លឹបបន្ថែមថានៅក្រោម “សេណារីយ៉ូធ្លាក់ចុះយ៉ាងធ្ងន់ធ្ងរ ប៉ុន្តែគួរឱ្យទុកចិត្តបាននៃបាល់ទាត់ដែលត្រូវបានលេងបិទទ្វារក្នុងខែធ្នូ ឆ្នាំ 2021 និងខែមករា ឆ្នាំ 2022” វានឹងពឹងផ្អែកលើមូលនិធិបន្ថែមពី Chelsea FC PLC ជាមួយនឹងមូលនិធិបន្ថែមទៀតដែលត្រូវការប្រសិនបើផលប៉ះពាល់ផ្នែកហិរញ្ញវត្ថុនៃ Covid-១៩ កាន់តែធ្ងន់ធ្ងរ៕