បាតុករ ៩នាក់ ត្រូវបានសមត្ថកិច្ចចាប់ខ្លួន ពីបទរៀបចំ បាតុកម្មខុស ច្បាប់នៅមុខក្រុមហ៊ុនកាស៊ីណូ Naga

ភ្នំពេញ៖ បាតុករ ៩នាក់ ត្រូវបានសមត្ថកិច្ចចាប់ខ្លួន បន្ទាប់ពីពួកគេ ធ្វើឲ្យប៉ះពាល់ដល់សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម។ នេះបើតាមសេចក្តីបំភ្លឺព័ត៌មានរបស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី០១ ខែមករា ឆ្នាំ២០២២។ ការចាប់ខ្លួននេះបានធ្វើឡើង នៅវេលាម៉ោង៧យប់ ដោយបុគ្គលចំនួន០៩រូបនេះ ត្រូវបានសមត្ថកិច្ចអះអាងថា បានរៀបចំបាតុកម្ម ដោយខុសច្បាប់នៅមុខក្រុមហ៊ុនណាហ្គាវើល ធ្វើឲ្យប៉ះពាល់ដល់សន្តិសុខ សណ្តាប់ធ្នាប់ សាធារណៈ និងសុវត្ថិភាពសង្គម ។

ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បន្តទៀតថា មុននឹងអនុវត្តវិធានការច្បាប់ ចាប់ឃាត់ខ្លួនមេដឹកនាំបាតុកម្មទាំងនេះ រដ្ឋបាលរាជធានីភ្នំពេញបានអំពាវនាវច្រើនលើកច្រើនសា ឲ្យពួកគេបញ្ឈប់សកម្មភាពតវ៉ាដោយខុសច្បាប់ សំដៅធ្វើយ៉ាងណារក្សាបាននូវសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និង សុវត្ថិភាពសង្គម ប៉ុន្តែពួកមេដឹកនាំបាតុកម្មមិនស្ដាប់តាមការអំពាវនាវរបស់អាជ្ញាធរ ហើយបន្តអូសបន្លាយបាតុកម្មអស់រយៈពេល ១៣ថ្ងៃមកហើយ ។

ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សង្កត់ធ្ងន់ថា ការចាប់ឃាត់ខ្លួនបុគ្គលចំនួន ០៩រូបនេះ គឺអនុលោមទៅតាមមាត្រា ១៩៤ ១៩៥ ក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជាបច្ចុប្បន្នសមត្ថកិច្ចនគរបាលកំពុងអនុវត្ត នីតិវិធីទៅតាមវិធានការច្បាប់៕

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner