អប្សរាព្រឹកនេះ ០៣ មករា ២០២២

វគ្គទី១៖ព្រឹត្តិការណ៍នយោបាយ

C1    ថ្ងៃឆ្លងឆ្នាំសកល ឆ្នាំថ្មី ២០២២ ចំនួនភ្ញៀវទេសចរដែលមកកម្សាន្តនៅតាមគោលដៅទេសចរណ៍ និង    រម្មណីយដ្ឋាននានាក្នុងខេត្តបាត់ដំបង មានចំនួនសរុបជាង ៧ម៉ឺននាក់៕…អានផ្ទាល់ (ដោយ៖អ៊ុក សំអាត)

BH1  ចូលឆ្នាំសកល ២០២២ ខេត្តកោះកុង ទទួលភ្ញៀវទេសចរ ក្នុងដំណើរកម្សាន្ត តាមរមណីយដ្ឋាននានា មានចំនួន២៥,០២៦នាក់ ៕ …អានផ្ទាល់…

BH2  ភ្ញៀវទេសចរជាតិ និងអន្ដរជាតិ សរុប ៨,៦៧៤នាក់ បានមកលេង ក្នុងខេត្តរតនគិរី ក្នុងឱកាសថ្ងៃឆ្លងឆ្នាំសកលចូលឆ្នាំ២០២២នេះ ៕ …អានផ្ទាល់… (អត្ថបទ រូបភាព លោក គតិ យុត្ត)

BH3  អាជ្ញាធរស្រុកស្រីស្នំ សហការជាមួយរមណីយដ្ឋានស្រីស្នំភូមិខ្ញុំ បានរៀបចំព្រឹត្តិការណ៍ ឆ្លងឆ្នាំសកល ឆ្នាំ២០២១ ឈានចូល ឆ្នាំ២០២២ ដើម្បីអបអរសាទរឆ្នាំថ្មី ដែលជាលើកទីមួយសម្រាប់ស្រុកនេះ ៕ …អានផ្ទាល់… (អត្ថបទ រូបភាព លោក ស៊ាន សុផាត)

BH4  បុណ្យចូលឆ្នាំសកល ២០២២ ភ្ញៀវទេសចរ ដែលមកលេងកម្សាន្ត តាមរមណីយដ្ឋាននានា នៅខេត្តស្វាយរៀង មានចំនួន២,៥១៨នាក់ ៕ …អានផ្ទាល់… (អត្ថបទ រូបភាព លោក នុត នាង)

C2    ក្រសួងសុខាភិបាល កាលពីថ្ងៃទី២ ខែមករា ឆ្នាំ២០២២ បាន បញ្ជាក់ពីការ រកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន៣នាក់ (សុទ្ធសឹងករណីនាំចូល ប្រភេទអូមីក្រុង), ជាសះស្បើយចំនួន១១នាក់ និងអ្នកស្លាប់ថ្មីចំនួន១នាក់។ សូមជម្រាបថា គិតត្រឹមការប្រកាសរបស់ក្រសួងសុខាភិបាលកាលពីថ្ងៃទី២ ខែមករា ឆ្នាំ២០២២ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩៖ សរុបចំនួន១២០,៥១០នាក់, អ្នកជាសះស្បើយសរុបចំនួន១១៦,៩៤០នាក់, ស្លាប់សរុបចំនួន៣,០១៣នាក់ ៕…អានផ្ទាល់ (ដោយ៖សេឌី)ចប់

C6    សម្តេចតេជោហ៊ុន សែន គឺជាបីតាសន្តិភាព និងជាអគ្គស្ថាបនិក និ នៃនយោបាយឈ្នះ-ឈ្នះ៕

…ឃ្លីប… (ដោយ៖សេឌី)

L1    សម្តេចតេជោ ហ៊ុន សែន និងឯកអគ្គរដ្ឋទូតកូរ៉េ ប្រចាំកម្ពុជា នឹងអញ្ជើញបើកការដ្ឋាន គម្រោងលើកកម្រិតគុណភាព ផ្លូវជាតិលេខ៤៨ ចាប់ពីចំណុចប្រសព្វ ផ្លូវជាតិលេខ៤ ដល់ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ៕ …អានផ្ទាល់… (អត្ថបទ រូបភាព លោក ស៊ូ វណ្ណលុក)

C7    កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ វេទិកាទេសចរណ៍អាស៊ានលើកទី៤០ ឆ្នាំ២០២២   វេទិកានេះនឹងត្រូវរៀបចំឡើងចាប់ពីថ្ងៃទី១៦- ២២ ខែមករា ឆ្នាំ២០២២ នៅក្រុងព្រះសីហនុ ៕…អានផ្ទាល់ (ដោយ៖សេឌី)

វគ្គទី២៖

C5    លិខិតមិត្តអ្នកអាន៖ «តើអ្នកបន្តវេនរបស់ក្រុមប្រឆាំងនៅឯណា?» ៕…អានផ្ទាល់ (ដោយ៖សេឌី)

C4    រាជរដ្ឋាភិបាល យល់ព្រមជាគោលការណ៍ ឱ្យលើកលែងពន្ធនាំចូលដោយពន្ធអាករ ជាបន្ទុករបស់រដ្ឋ ចំពោះរថយន្តពាក់ស្លាកលេខនគរបាល ចំនួន៧៥៧គ្រឿង ៕…អានផ្ទាល់ (ដោយ៖សេឌី)

CH1   រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងអភិបាលខេត្តព្រះសីហនុ ដឹកនាំកិច្ចប្រជុំនិងពិនិត្យទីតាំងជាក់ស្តែងសម្រាប់ការរៀបចំវេទិកាទេសចរណ៍អាស៊ានឆ្នាំ២០២២៕…អានផ្ទាល់

SB1   ឯកឧត្ដម  វង  សូត  ថ្លែងថា  ជាមន្ត្រី CPP ត្រូវ ពង្រឹង សមត្ថភាព   និងចំណេះ ដឹង ៕…អានផ្ទាល់

SB2   ឯកឧត្តម  វង  សូត  បានថ្លែងថា  យេីងរួមគ្នា អភិវឌ្ឍន៍ បន្តទៀត  ខណៈ ដែលប្រទេសជាតិមានសន្តិភាព៕…អានផ្ទាល់

C8    ពិធីជួប សំណេះសំណាល ជាមួយមន្ត្រីគណ:បក្ស មូលដ្ឋាន( ភូមិ ឃុំ ស្រុក) និងប្រជាការពារស្រុក ជុំគីរី ខេត្តកំពត៕…អានផ្ទាល់ (ដោយ៖សិលា សារិន)

C3    អាជ្ញាធខេត្តមណ្ឌលគិរី ប្រារព្វពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៦០ឆ្នាំ(៣០ធ្នូ ១៩៦១ ដល់៣០ ធ្នូ ២០២១) នៃការបង្កើតខេត្តមណ្ឌលគិរី ៕…អានផ្ទាល់ (ដោយ៖ពលៈ)

BH5  ឧត្តមសេនីយ៍ទោ សោម ស៊ុន បើកកិច្ចប្រជុំ បូកសរុបលទ្ធផលការងារ ចុះជួយមូលដ្ឋានប្រចាំឆ្នាំ ២០២១និងដាក់ចេញនូវទិសដៅ សម្រាប់អនុវត្តន៍បន្ត នៅឆ្នាំ២០២២ ៕ …ឃ្លីប…

វគ្គទី៣៖ ព្រឹត្តិការណ៍អន្តរជាតិ

G1     ម៉ាឡេស៉ីកំពុងជម្លៀសប្រជាជននៅក្នុងរដ្ឋ Johor ដែលនឹងរងការវាយប្រហារ ដោយគ្រោះទឹកជំនន់ឆាប់ៗនេះ ៕…អានផ្ទាល់

G2     ប្រធានាធិបតីកោះតៃវ៉ាន់ ផ្ញើសារពិសេសទៅទីក្រុងប៉េកាំង នៅក្នុងឱកាសថ្លែងសុន្ទរកថាឆ្នាំថ្មី ៕…អានផ្ទាល់

G3     នៅក្នុងសុន្ទរកថាសម្រាប់ឆ្នាំថ្មី លោក ម៉ាក្រុង រំពឹងថា EU នឹងអាចបោះជំហានថ្មី ៕…អានផ្ទាល់

G4     សហរដ្ឋអាមេរិក ដកប្រទេសអេត្យូពី, ម៉ាលី និងហ្គីណេ ចេញពីកិច្ចព្រមព្រៀងពាណិជ្ជកម្ម ៕…អានផ្ទាល់

វគ្គទី៤៖ បទយកការណ៍ និង ហោរាសាស្ត្រប្រចាំថ្ងៃ

R119 អាជីពឆ្លាក់ឈើប្រណិត​នៅព្រែកព្នៅល្បីឆ្លងប្រទេស។ ចម្លាក់ឈើប្រណិតផ្ទាំងដឹកជញ្ជូនស្បៀង ដែលចម្លងចេញពី​​ជញ្ជាំងប្រាសាទអង្គរតូច គឺជា​ចម្លាក់ដែលត្រូវបានភ្ញៀវ​និយមកុម្មង់ធ្វើ​ច្រើនជាងគេ ។ នេះបើតាមការបញ្ជាក់ប្រាប់ពី ម្ចាស់សិប្បកម្ម លោក រឹម រឿន ។ លោកបន្តថា ចម្លាក់​ឈើ​ផ្ទាំង​ធំៗ ត្រូវ​ចំណាយ​ពេលធ្វើយ៉ាងហោចណាស់ ជាង២ខែទើបរួចរាល់ ចំណែកឯតម្លៃថ្លៃឈ្នួលធ្វើ ទាបបំផុត​តម្លៃ​ប្រមាណ៨០០​ដុល្លារ និងថ្លៃបំផុតមានតម្លៃខ្ទង់ប្រមាណ ១២.០០០ដុល្លារ ។។…ឃ្លីប…

– ហោរាសាស្រ្តប្រចាំថ្ងៃចន្ទ ១កើត ខែបុស្ស ឆ្នាំឆ្លូវ​ ត្រីស័ក ព.ស​២៥៦៥ ត្រូវនឹងថ្ងៃទី៣ ខែមករា ឆ្នាំ២០២២៕…អានផ្ទាល់…

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner