ហោរាសាស្រ្តប្រចាំថ្ងៃចន្ទ ១កើត ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី៣ ខែមករា ឆ្នាំ២០២២
ឆ្នាំជូត
សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកឡើងខ្ពស់ត្រដែត។ លោកអ្នកនឹងអាចសម្រេចការងារទាំងឡាយដែលមានក្នុងដៃ ឬការងារដែលលោកអ្នកកំពុងរងចាំលទ្ធផលជាយូរណាស់មកហើយ។ ដោយឡែក ការទទួលយកការងារថ្មី ឬការងារដែលត្រូវចំណាយពេលវេលា និងកំលាំងច្រើនហាក់មិនសមប្រកបនឹងអ្នកទេក្នុងពេលនេះ។ ដោយឡែក លោកអ្នកទទួលបានភាពឆ្លាតវៃ និងរហ័សរហួនណាស់ក្នុងថ្ងៃនេះ ដូច្នេះភាគច្រើនអ្នកនឹងអាចកំណត់ចំណុចខ្សោយនៅក្នុងការងាររបស់អ្នកភ្លាមៗ និងដោះស្រាយបានទាន់ពេល។ ដោយឡែក លោកអ្នកទទួលបានអំណោយផលយ៉ាងពិសេសលើមធ្យោបាយដោះស្រាយបញ្ហា។
ឆ្នាំឆ្លូវ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ លោកអ្នកនឹងទទួលបានភាពជោគជ័យជាទីមោទនក្រៃលែងក្នុងថ្ងៃនេះ។ រាល់កិច្ចការងារទាំងឡាយដែលធ្លាប់ជាឧបស័គ្គនឹងក្លាយទៅជារឿងងាយស្រួលទៅវិញ មិនត្រឹមតែប៉ុណ្ណោះលោកអ្នកមានមនុស្សជួយទំនុកបម្រុងផង។ ក្នុងនោះសូមរក្សាគោលការណ៍ជានិច្ច លោកអ្នកអាចស្តាប់ការផ្តល់គំនិតបាន ប៉ុន្តែសូមពឹងពាក់ទៅលើបទពិសោធន៍ និងវិជ្ជាជីវៈរបស់ខ្លួនជាសំខាន់។ ដោយឡែក បើទោះមានស្ថានការណ៍ខ្លះអាចនឹងមករំខានការងាររបស់អ្នកខ្លះក្តី សូមកុំមានការព្រួយបារម្ភ លោកអ្នកនឹងអាចដោះស្រាយបានដោយងាយ។
ឆ្នាំខាល
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីលោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ រាសីលោកអ្នកក្នុងថ្ងៃនេះនឹងផ្តល់ជូននូវភាពរីកចម្រើននៅក្នុងអាជីវកម្ម ព្រមទាំងកិច្ចការងារទាំងឡាយដែលអ្នកកំពុងអនុវត្ត។ ទន្ទឹមនឹងនោះដែរ សូមព្យាយាមឲ្យអស់ពីលទ្ធភាព កុំបោះបង់ចោលការប៉ងប្រាថ្នាដោយងាយ។ ថ្ងៃនេះអារម្មណ៍របស់លោកអ្នកហាក់មានការប៉ះទង្គិចច្រើន វិធីសាស្រ្តដោះស្រាយក៏ប្រហែលជាមិនងាយស្រួលប៉ុន្មានទេ ដូច្នេះសូមលោកអ្នកព្យាយាមរក្សាចិត្ត ហើយគិតវិជ្ជមានជានិច្ច។ សម្រាប់លោកអ្នកដែលមានបំណងចង់ផ្លាស់ប្តូរស្ថានភាពការងារ ថ្ងៃនេះជាពេលវេលាដែលគ្មានឩបស័គ្គនោះទេ។
ឆ្នាំថោះ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ កិច្ចការងាររបស់លោកអ្នកមានដំណើរទៅដោយរលូន ព្រមទាំងទទួលបានការគាំទ្រយ៉ាងកក់ក្តៅពីមនុស្សនៅជុំវិញខ្លួន។ ក្នុងពេលនេះលោកអ្នក អាចបំពេញការងារនានាដោយជោគជ័យ និងមានភាពងាយស្រួលណាស់។ កិច្ចការងាររបស់អ្នកហាក់ទាមទារពេលវេលាច្រើឲ្យបានរួសរាន់នៅរវាងពេលព្រឹក។ ក្នុងថ្ងៃនេះប្រសិនបើអ្នកគិតគូរពីការផ្លាស់ប្តូរស្ថានភាពការងារ គឺអាចធ្វើទៅបានដោយមិនជំទាស់ទេ។ ដោយឡែក សូមរក្សាជំលាតពីមនុស្សដែលធ្លាប់មានបញ្ហានឹងគ្នា ពីព្រោះសញ្ញាណនៃបញ្ហាអាចកើតឡើង។
ឆ្នាំរោង
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរោង នាមសត្វនាគ ធាតុមាស ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ លោកអ្នកអាចសម្រេចចិត្តអនុវត្តការងារដែលបានគ្រោងទុក ឬចាប់យកការងារថ្មីបានដោយគ្មានអ្វីជំទាស់ទេ។ ភាពជោគជ័យធំដុំមានទំនាក់ទំនងនឹងអាកប្បកិរិយា ព្រមទាំងការសម្រេចចិត្តរបស់អ្នក ដូច្នេះសូមធ្វើយ៉ាងណាគ្រប់គ្រងចិត្តមិនឲ្យទទួលឥទ្ធិពលពីបរាជ័យក្នុងអតីតនោះទេ។ ក្រៅពីនេះសូមមានភាពរួសរាយរាក់ទាក់ និងអធ្យាស្រ័យខ្ពស់ចំពោះមនុស្សនៅជុំវិញខ្លួន។ ចំពោះ ភាពស្មុគ្រស្មាញនានាអាចនឹងកើតឡើង ដូច្នេះសូមព្យាយាមដោះស្រាយឲ្យបានរួចរាន់។
ឆ្នាំម្សាញ់
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំម្សាញ់ នាមសត្វពស់ ធាតុភ្លើង ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះស្រុតចុះ។ ថ្ងៃនេះបញ្ហាហិរញ្ញវត្ថុអាចកើតឡើង ដូច្នេះត្រូវប្រុងប្រយ័ត្នខ្ពស់នៅរាល់ពេលធ្វើប្រតិបត្តិការណ៍ទាក់ទងនឹងលុយកាក់ ជាពិសេសមិនត្រូវចូលរួមក្នុងសកម្មភាពវិនិយោគទេ។ នៅក្នុងថ្ងៃនេះលោកអ្នកអាចប្រឈមទៅនឹងការសម្រេចចិត្តដែលទាក់ទងការងារ ដូច្នេះសូមសម្រេចចិត្តយោងទៅតាមស្ថានការណ៍ និងពត៌មានដែលអ្នកមានច្បាស់លាស់។ លោកអ្នកគួរប្រឹងប្រែងធ្វើទំនាក់ទំនងល្អ ការផ្សព្វផ្សាយពាណិជ្ជកម្ម ក៏ដូចជាប្រើប្រាស់ពេលវេលខ្លះដើម្បីស្វែងរកបទពិសោធន៍ និងវិជ្ជាជីវបន្ថែម។
ឆ្នាំមមី
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមី នាមសត្វសេះ ធាតុភ្លើង ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ រាល់ការងាររបស់លោកអ្នកមានដំណើរការទៅដោយរលូន និងទទួលបានភាពជោគជ័យ ព្រមទាំងការទទួលស្គាល់យ៉ាងខ្លាំង។ សូមព្យាយាមធ្វើសកម្មភាពដោយអង់អាច ស្វាហាប់ និងត្រូវតែជឿទុកចិត្តខ្លួនឯងជាសំខាន់។ ត្រូវធ្វើយ៉ាងណាកុំមើលងាយស្ថានការណ៍ ភាពលំបាកអាចកើតឡើង ដូច្នេះសូមត្រៀមវិធីសាស្រ្តដោះស្រាយសមស្រប។ ពេលវេលាថ្ងៃនេះទាមទារឲ្យពង្រឹងសមត្ថភាពការទូត ការធ្វើទំនាក់ទំនង ឬការផ្សព្វផ្សាយការងារឲ្យបានទូលាយ។ ដោយឡែក លោកអ្នកអាចបង្ហាញគោលគំនិតដោយសេរី។
ឆ្នាំមមែ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមែ នាមសត្វពពែ ធាតុមាស ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ ការងារ និងរបររកស៊ីដំណើរការទៅដោយប្រក្រតី ប៉ុន្តែលទ្ធផលធំដុំនៅមិនទាន់អាចទទួលបាននោះទេ។ ក្នុងនោះលោកអ្នកនឹងទទួលបានភាពវិជ្ជមានក្នុងការផ្លាស់ប្តូរក្នុងវិស័យវិជ្ជាជីវៈ ដូច្នេះប្រសិនបើអ្នកចង់ផ្លាស់ប្តូរកន្លែងការងារគួរតែធ្វើក្នុងពេលនេះ។ សម្រាប់ពេលវេលាប្រកបការងារអាចនឹងខើចខ្លីបន្តិច ដូច្នេះសូមចាប់ផ្តើមធ្វើការងារសំខាន់ ហើយចាប់ផ្តើមឲ្យបានរួសរាន់។ ផ្ទុយទៅវិញ គួរកុំពាក់ព័ន្ធនឹងបំណុលប្រសិនបើអ្នកមិនចង់ជួបបញ្ហានោះទេ។
ឆ្នាំវក
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំវក នាមសត្វស្វា ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ ការងារ និងរបររកស៊ីរបស់អ្នកដំណើរការទៅជាប្រក្រតី ក៏ប៉ុន្តែថ្ងៃនេះក៏មិនមែនជាពេលវេលាល្អបំផុងក្នុងការធ្វើសកម្មភាពទេ ដូច្នេះប្រសិនបើអាចធ្វើបាន ប្រសិនបើកិច្ចការនោះមិនតម្រូវដំណើរការក្នុងពេលនេះ អ្នកគួរពន្យារពេលសិន។ ក្នុងនោះ សូមដំណើរការចំពោះកិច្ចការដែលសាម័ញ្ញ និងមិនត្រូវការការពិភាក្សាវែកញែក ឬប្រើប្រាស់ទុនធំ។ ក្រៅពីនេះ លោកអ្នកគួរបង្កើតសកម្មភាពផ្សព្វផ្សាយពាណិជ្ជកម្ម ឬស្វែងរកការសិក្សារៀនសូត្រក្នុងវគ្គបណ្តុះបណ្តាលផ្សេងៗទើបជាការប្រសើរ។
ឆ្នាំរកា
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរកា នាមសត្វមាន់ចែ ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ លោកអ្នកអាចយកឈ្នះរាល់ស្ថានការណ៍លំបាក និងកិច្ចការងារទាំងឡាយដែលអ្នកបានគ្រោងទុក ឬកំពុងតែអនុវត្ត។ ប្រសិនបើលោកអ្នកមិនពេញចិត្តចំពោះកិច្ចការដែលកំពុងអនុវត្តបច្ចុប្បន្ន គឺលោកអ្នកអាចផ្លាស់ប្តូរបាន ប៉ុន្តែការលែងជើងក្រោយគួរតែប្រាកដណាស់។ ដោយឡែក សូមយកចិត្តទុកដាក់លើស្ថានភាពហិរញ្ញវត្ថុ ការចំណាយលើសខ្ទង់អាចធ្វើឲ្យស្ថានភាពអាជីវកម្មមានផលលំបាក។ ទន្ទឹមនឹងនោះ សូមរក្សាពាក្យសំដី ព្រមទាំងអាកប្បកិរិយាសុភាពរាបសារជាមួយមនុស្សនៅក្បែរខ្លួន។
ឆ្នាំចរ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំចរ នាមសត្វឆ្កែ ធាតុដី ពង្សយក្សស្រី។ រាសីលោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ កិច្ចការងារ និងរបររកស៊ីជួញដូរនានានឹងអាចទទួលបានលទ្ធផលជាទីពេញចិត្ត។ ហើយប្រសិនបើអ្នកគិតចង់ផ្លាស់ប្តូរការងារ ឬធ្វើការវិនិយោគទុនគឺអាចធ្វើទៅបានដោយរលូន។ ទន្ទឹមនឹងនោះសូមប្រាកដថា ការងារនោះបានសិក្សាច្បាស់លាស់ហើយ ពីព្រោះការខាតបង់ផ្នែកហិរញ្ញវត្ថុអាចនឹងកើតឡើងក្នុងពេលនេះ។ សូមលោកអ្នកគិតគូរអំពីការធ្វើទំនាក់ទំនង និងការផ្សព្វផ្សាយពាណិជ្ជកម្ម។ ទន្ទឹមនឹងនោះ សូមរក្សាគោលដៅរបស់ខ្លួន ហើយព្យាយាមបោះជំហានជាមួយនឹងបទពិសោធន៍ និងចំណេះជំនាញជានិច្ច។
ឆ្នាំកុរ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំកុរ នាមសត្វជ្រូក ធាតុទឹក ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ កិច្ចការងារ និងរបររកស៊ីជួញដូររបស់អ្នកកំពុងមានដំណើរការល្អ។ បើទោះបីជាទាំងនេះជាអំណោយផល ក៏សូមព្យាយាមកំណត់ការប្រាស័្រយទាក់ទងរបស់អ្នកជាមួយមិត្តរួមការងារ និងដៃគូអាជីវកម្មឲ្យបានជិតស្និត គួរធ្វើយ៉ាងណាកុំឲ្យមានជម្លោះ ឬមតិរិះគន់ដែលមិនចាំបាច់។ បើអាចសូមកុំចូលរួមក្នុងសកម្មភាពទាំងឡាយណាដែលទាមទារការសម្រេចចិត្តនាពេលនេះ ពីព្រោះអារម្មណ៍របស់អ្នកកំពុងប្រទះនឹងឥទ្ធិពលខាងក្រៅ។ ដោយឡែក សូមប្រុងប្រយ័ត្នរាល់ដំណើរផ្លូវឆ្ងាយ សន្សឹមៗទើបជាការល្អបំផុត។
ចំណាំ៖
ឆ្នាំទាំង៥ ជូត ឆ្លូវ មមី រកា ចរ រាសីឡើងខ្ពស់ត្រដែត។ លោកអ្នកជាម្ចាស់ភោគទ្រព្យ និងឳកាសដ៏សម្បូរបែបក្នុងថ្ងៃនេះ។ រាល់ការងារ និងបំណងប្រាថ្នានឹងត្រូវបានបំពេញ។