អ៊ីរ៉ង់អះអាងថា នឹងចូលរួមការធ្វើសមយុទ្ធយោធាជើងទឹកជាមួយបណ្តារដ្ឋនៅដែនសមុទ្រកាស្បែននាពេលឆាប់ៗនេះ
អត្ថបទដោយ៖
Kien Sereyvuth
អ៊ីរ៉ង់៖ រដ្ឋាភិបាលអ៊ីរ៉ង់នៅថ្ងៃ អង្គារនេះបានលើកឡើងថា ប្រទេសខ្លួននឹងចូលរួមការធ្វើសមយុទ្ធយោធាជើងទឹកជាមួយបណ្តារដ្ឋជាប់ដែនសមុទ្រ កាស្បែននាពេលឆាប់ៗខាងមុខ នេះបើតាមសារព័ត៌មាន ដេលី ថាម តេហេរ៉ង់ ។

មេបញ្ជាការកងទ័ពជើងទឹកអ៊ីរ៉ង់លោក ហូសេន ខាន់ហ្សាឌី ត្រូវបានអ្នកយកព័ត៌មានដកស្រង់សម្តីចុះផ្សាយថា ការចូលរួមនៅក្នុងសមយុទ្ធយោធាជើងទឹកនេះ គឺធ្វើឡើងក្នុងគោលបំណងត្រៀមខ្លួនទប់ទល់នឹងការបង្កអសន្តិសុខ ក៏ដូចជាការវាយប្រហារភេវរកម្ម ។

មេបញ្ជាការកងទ័ពជើងទឹកអ៊ីរ៉ង់រូបនេះ បានសង្កត់ធ្ងន់ទៀតថា គោលបំណងមួយទៀតនៃសមយុទ្ធរួមគ្នាខាងលើ គឺការប្រើប្រាស់សមត្ថភាពនៃកងទ័ពជើងទឹក ដែលជាប់ទាក់ទងនឹងការជួយសង្គ្រោះ និង ការផ្តល់ជំនួយសង្គ្រោះ ក៏ដូចជាការស៊ើបការណ៍ ៕ធ.ដ



