ចិននឹងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលរវាងមេដឹកនាំចិន ជប៉ុន និងកូរ៉េខាងត្បូងនៅចុងខែធ្នូនេះ

កូរ៉េខាងត្បូង៖ នាយករដ្ឋមន្រ្តីចិនលោក លី ខឺជំាង នឹងធ្វើជាអធិបតីនៃកិច្ចប្រជុំមេដឹកនំាចិន ជប៉ុន និងកូរ៉េខាងត្បូងលើកទី៨ នៅទីក្រុងចឹងទូ ខេត្តស៊ីឈួន ភាគនិរតីប្រទេសចិន នៅថ្ងៃទី២៤ ខែធ្នូខាងមុខ នេះបើតាមអ្នកនំាពាក្យក្រសួងការបរទេសចិនលោកស្រី ហូរ ឈន់យីង នៅថ្ងៃអង្គារម្សិលមិញ ។

ជាមួយគ្នានេះ ប្រធានាធិបតីកូរ៉េខាងត្បូងលោក មូន ចេអ៊ីន ត្រូវបានគេរំពឹងថា នឹងទៅដល់ប្រទេសចិននៅថ្ងៃទី២៣ ខែធ្នូនេះ មួយថ្ងៃមុនការបើកកិច្ចប្រជុំកំពូលត្រីភាគីជាមួយនាយករដ្ឋមន្រ្តីចិនលោក លី ខឺជាំង និងនាយករដ្ឋមន្រ្តីជប៉ុន លោក អាបេ ស៊ីនហ្សូ ។ ហើយកំឡុងដំណើរទស្សនកិច្ចនោះ លោក មូន នឹងត្រូវជួបពិភាក្សាដាច់ដោយឡែកជាមួយលោក អាបេ និងប្រធានាធីបតីចិនលោក ស៊ី ជិនពីង ផងដែរ ។

សូមរំលឹកថា ចិន កូរ៉េខាងត្បូង និងជប៉ុនបានឯកភាពគ្នារៀបចំកិច្ចប្រជុំបែបត្រីភាគីរៀងរាល់ឆ្នាំ ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការក្នុងតំបន់ ដែលបានចាប់ផ្តើមដំបូងកាលពីឆ្នាំ២០០៨ តែកិច្ចប្រជុំកំពូលនេះបានប្រឈមនឹងភាពរាំងស្ទះជារឿយៗ ដោយសារបញ្ហាជម្លោះផ្សេងៗ រួមទាំងវិវាទរវាងចិន និងជប៉ុន វិវាទរវាងកូរ៉េខាងត្បូង និងចិន ក៏ដូចជាវិវាទរវាងជប៉ុន និងកូរ៉េខាងត្បូង ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner