សហរដ្ឋអាមេរិកជំរុញអោយរុស្ស៊ីបន្តកិច្ចពិភាក្សាជុំវិញបញ្ហាអ៊ុយក្រែន និងការគ្រប់គ្រងអាវុធ
ព្រុចសែល៖ សហរដ្ឋអាមេរិក នៅថ្ងៃពុធសប្តាហ៍នេះ បានធ្វើការអំពាវនាវឱ្យរុស្ស៊ីរក្សាវត្តមាននៅលើតុចរចា បន្ទាប់ពីជុំទីមួយនៃកិច្ចពិភាក្សាលើបញ្ហាអ៊ុយក្រែននៅក្នុងសប្តាហ៍នេះ ប៉ុន្តែការបន្តកិច្ចពិភាក្សានោះ គួរតែរួមបញ្ចូលទាំងប្រធានបទការគ្រប់គ្រងអាវុធ និងការអភិវឌ្ឍមីស៊ីលផងដែរ។
អនុរដ្ឋមន្ត្រីការបរទេសអាមេរិកលោកស្រី វ៉េនឌី ហ្សឺមែន (Wendy Sherman) បានប្រាប់អ្នកយកព័ត៌មាននៅទីក្រុងព្រុចសែល បន្ទាប់ពីកិច្ចប្រជុំរបស់ក្រុមប្រឹក្សាអង្គការណាតូ-រុស្ស៊ីថា ប្រសិនបើរុស្ស៊ីដើរចេញ… វាច្បាស់ណាស់ថា ពួកគេមិនដែលមានភាពច្បាស់លាស់ក្នុងការបន្តចរចាផ្នែកការទូតឡើយ ហើយនេះជាមូលហេតុដែលយើងប្រមូលផ្តុំគ្នា… យើងកំពុងរៀបចំសម្រាប់គ្រប់ជម្រើសទាំងអស់។
លោកស្រី វ៉េនឌី ហ្សឺមែន បន្ថែមទៀតថា ការចូលរួមទ្វេភាគី និងពហុភាគីនៅក្នុងសប្តាហ៍នេះ បានបង្ហាញថា សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្ត រួមទាំងដៃគូរបស់យើងមិនអូសទាញយើងទេ… វាគឺជាប្រទេសរុស្ស៊ីដែលត្រូវតែធ្វើការជ្រើសរើសយ៉ាងច្បាស់លាស់មួយ ក្នុងនោះរួមមានការកាត់បន្ថយភាពតានតឹង និងការចរចាផ្នែកការទូត ឬការប្រឈមមុខដាក់គ្នា ក៏ដូចជាផលវិបាកនានា៕ ប្រភព៖ Reuters



