សមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកណ្តាល ចុះសួរសុខទុក្ខនិងនាំយកថវិកាបេឡាមរណៈសង្រ្គោះចំនួន ៨លានរៀល ជូនដល់គ្រួសារសពសមាជិក ស.អ.ក ខេត្តកណ្តាល

ខេត្តកណ្តាល៖ នៅព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០២២ នេះ លោក វរៈសេនីយ៍ឯក ឈៀ វណ្ណឌី មេបញ្ជាការ រង តំណាង ឯកឧត្តម ឧត្ដម សេនីយ៍ ត្រី នៃ និយម មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកណ្ដាល និងជាប្រធាន ស.អ.ក ខេត្តក បានអញ្ជើញដឹកនាំក្រុមការងារ ស.អ.ក ខេត្ត ក្រុងតាខ្មៅ ចុះសួរសុខទុក្ខ និងនាំយកថវិការបេឡាមរណៈសង្រ្គោះចំនួន ៨លានរៀលប្រគល់ជូនដល់គ្រសារសពចំនួន២គ្រួសារដែលជាសមាជិក ស. អ. ក ស្ថិតនៅក្រុងតាខ្មៅ ខេត្តកណ្តាល ។

លោក វរៈសេនីយ៍ឯក ឈៀ វណ្ណឌី ក្នុងនាម ឯកឧត្តម ប្រធាន ស. អ. ក ខេត្តកណ្តាល ក៏បាននាំមកនូវការផ្តាំផ្ញើរ សួរសុខទុក្ខ ពីថ្នាក់ដឹកនាំជាប្រធានកិត្តិយស ប្រធាន អនុប្រធាន ស. អ. ក ខេត្តកណ្តាល ដែលតែងតែយកចិត្តទុកដាក់ខ្ពស់ ចំពោះសុខទុក្ខ របស់ សមាជិកគ្រប់ពេលវេលា និងគ្រប់ទីកន្លែង។និង សូមចូលរួមសោកស្ដាយអាឡោះ អាល័យចំពោះការបាត់បង់ អតីតយុទ្ធជន ធ្លាប់មានគុណបំណាច់ចំពោះជាតិមាតុភូមិ។ លោកវរៈសេនីយ៍ឯក បានបញ្ជាក់ថា ថវិកាបេឡាមរណៈសង្គ្រោះ គឺជាការផ្តួចផ្ដើមឡើង របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ដើម្បីជួយសម្រួលដល់ការលំបាករបស់ក្រុមគ្រួសារសព។

គួរបញ្ជាក់ថា ថវិកាបេឡាមរណៈសង្រ្គោចំនួន៨លានរៀល ដែល យកទៅប្រគល់ជូនដល់គ្រួសារសពសមាជិក ស.អ.ក ចំនួន ០២សព នោះ រួមមាន៖

១-ឈ្មោះ ភុំ យឹម ភេទស្រី (មុខសញ្ញាពលី) នៅភូមិព្រែកឬស្សីលិច សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល
២-ឈ្មោះ ចិក សេង ភេទប្រុស (មុខសញ្ញាពិការ) នៅភូមិព្រែកឬស្សីលិច សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ
ក្នុងឱកាសនោះ លោកវរៈសេនីយ៍ឯក ឈៀ វណ្ណឌី ក៏បាននាំយកអំណោយរបស់ ឯកឧត្តម ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកណ្តាល ឧបត្ថម្ភដល់គ្រួសារសពទាំង២គ្រួសារនូវ អង្ករចំនួន ១០០គីឡូក្រាម និងគ្រឿងឧបភោគ បរិភោគមួយចំនួនទៀត ផងដែរ។

ក្រុមគ្រួសារសពសមាជិកអតីតយុទ្ធជនកម្ពុជា ក្រុងតាខ្មៅ ខេត្តកណ្តាល បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះសម្ដេចតេជោ ហ៊ុន សែន ដែលបានបង្កើតឲ្យមានសមាគមអតីតយុទ្ធជនកម្ពុជាដើម្បីជួយដោះស្រាយរាល់ការលំបាកខ្វះខាតរបស់បងប្អូនអតីតយុទ្ធជនកម្ពុជា និងសូមលើកដៃគោរពជូនពរសម្តេច ព្រមទាំងថ្នាក់ដឹកនាំ ជាប្រធាន អនុប្រធាន អគ្គលេខាធិការ សមាគមអតីតយុទ្ធជនកម្ពុជា និងប្រធានកិត្តិយស ប្រធាន អនុប្រធាន ស. អ. ក ខេត្តកណ្តាល សូមប្រកបបាននូវសុខភាពល្អបរិបូរណ៍ ជៀសផុតពីជំងឺចង្រៃទាំងឡាយទាំងពួង សម្រេចជោគជ័យភារកិច្ចការងារ និងសូមទទួលបាននូវពុទ្ធពរបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កំបីឃ្លៀងឃ្លាតឡើយ៕

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner