គ្រាប់បាល់នៅម៉ោងបន្ថែមរបស់ Alexis Sanchez ជួយអោយ Inter Milan ក្លាយជាជើងឯកពានរង្វាន់ Italian Super Cup

ខ្សែប្រយុទ្ធ Alexis Sanchez បានទាត់បញ្ចូលទីនៅម៉ោងបន្ថែម ជួយ Inter Milan យកឈ្នះ Juventus ២-១ ក្លាយជាម្ចាស់ជើងឯកពានរង្វាន់ Italian Super Cap ជាលើកដំបូង ក្រោយខកខានចាប់តាំងពីឆ្នាំ២០១០។ ចាប់ផ្តើមការប្រកួត កីឡាករ Weston Mckennie បានបើកការនាំមុខ១គ្រាប់មុនអោយ ក្រុមសេះបង្កង់នៅនាទី២៥ ប៉ុន្តែនៅនាទី៣៥ Inter Milan ក៏មានឱកាសទទួលបានបាល់ពិន័យ១១ម៉ែត្រ ធ្វើសម្រេចដោយកីឡាករ Lautaro Martinez តាមស្មើវិញ។

ការប្រកួតបានឈានរហូតដល់ម៉ោងបន្ថែមនៅនាទី១២១ កីឡាករសញ្ជាតិឈីលីដែលប្ដូរចូលនៅវគ្គទីពីរបានរកគ្រាប់ទី២ឲ្យ Inter ។
បញ្ចប់ការប្រកួតក្រុម Inter Milan បានយកឈ្នះ Juventus ក្នុងលទ្ធផល២ទល់នឹង១ ក្លាយជាម្ចាស់ជើងឯកពានរង្វាន់ Italian Super Cap ជាលើកទី៦ ក្រោយខកខានតាំងពីឆ្នាំ២០១០មកម្លេះ ៕


ប្រភព ៖ BBC Sport

សារ៉ាន ទីងី
សារ៉ាន ទីងី
លោក សារ៉ាន ទីងី ជាអ្នកសរសេរព័ត៌មានកីឡា មានជំនាញផ្នែកកាត់-ត វីដអូ អាចថតសរសេរ អត្ថបទ បញ្ចូលសម្លេង។ សព្វថ្ងៃ លោកមានតួនាទីផលិតព័ត៌មានកីឡា ដាក់ទាំងវេបសាយ ទាំងទូរទស្សន៍របស់ស្ថាននីយវិទ្យុ និងទូរទស្សន៍អប្សរា។
ads banner
ads banner
ads banner