ទីភ្ញាក់ងាររូបិយបណ្ណ IMF ជំរុញឱ្យប្រទេសអែលសាល់វ៉ាឌ័រ បោះបង់ចោលការប្រើប្រាស់ប៊ីតខញដោយស្របច្បាប់
មូលនិធិរូបិយវត្ថុអន្តរជាតិIMF ជំរុញឱ្យប្រទេសអែលសាល់វ៉ាឌ័រ បញ្ឈប់ការទទួលស្គាល់រូបបិយបណ្ណឌីជីថលប៊ីតខញជាការប្រើប្រាស់ស្របច្បាប់នៅក្នុងប្រទេស ហើយសម្តែងការព្រួយបារម្ភចំពោះផែនការរបស់ខ្លួនក្នុងការចេញមូលបត្របំណុលដែលភ្ជាប់ទៅនឹងរូបិយប័ណ្ណគ្រីបតូ ដោយសារតម្លៃសម្រាប់កាក់ឌីជីថលជួបបញ្ហាលំបាក។
កាលពីខែកញ្ញា អែលសាល់វ៉ាឌ័រក្លាយជាប្រទេសដំបូងគេក្នុងពិភពលោកដែលធ្វើការចំណាយ និងទូទាត់ផ្សេងៗដោយស្របច្បាប់ក្រោមផែនការដឹកនាំដោយលោកប្រធានាធិបតី Nayib Bukele ។ នោះមានន័យថា ទ្រព្យសកម្មឌីជីថលនេះ អាចប្រើដើម្បីទិញទំនិញ ផ្ញើប្រាក់ និងសូម្បីតែបង់ពន្ធនៅក្នុងប្រទេស។
ប៉ុន្តែនាយកប្រតិបត្តិរបស់ IMF ដែលជាស្ថាប័នអន្តរជាតិដែលអែលសាល់វ៉ាឌ័រ កំពុងស្វែងរកហិរញ្ញប្បទានច្រើនជាង ១ ប៊ីលានដុល្លារ បានលើកឡើងពីការព្រួយបារម្ភអំពីការផ្លាស់ប្តូរនោះ។ សេចក្តីថ្លែងការណ៍របស់ IMF ដែលចេញផ្សាយកាលពីថ្ងៃអង្គារនិយាយថា [នាយក] សង្កត់ធ្ងន់ថាមានហានិភ័យធំដែលទាក់ទងនឹងការប្រើប្រាស់ប៊ីតខញលើស្ថិរភាពហិរញ្ញវត្ថុ សុចរិតភាពហិរញ្ញវត្ថុ និងការការពារអ្នកប្រើប្រាស់ ក៏ដូចជាបំណុលសារពើពន្ធដែលជាប់ពាក់ព័ន្ធ។
លោក Bukele ដែលជាអ្នកផ្សាយដំណឹងល្អអំពីប៊ីតខញបានចំណាយប្រាក់សាធារណៈរាប់សិបលានដុល្លារដើម្បីទិញរូបិយប័ណ្ណគ្រីបតូ និងត្រូវខាតប្រាក់ទាំងនោះនៅពេលតម្លៃនៃរូបិយប័ណ្ណឌីជីថលធ្លាក់ចុះដល់កម្រិតទាប។
ការពិភាក្សារបស់អែលសាល់វ៉ាឌ័រ ជាមួយ IMF បង្ហាញសញ្ញានៃវឌ្ឍនភាពតិចតួច ហើយការព្រួយបារម្ភអំពីផែនការហិរញ្ញប្បទានរបស់រដ្ឋាភិបាលថ្លឹងថ្លែងទៅលើមូលបត្របំណុលរបស់ប្រទេសនេះ ក្នុងចំណោមប្រទេសដែលដំណើរការអាក្រក់បំផុតនៃប្រទេសដែលមានទីផ្សារកំពុងរីកចម្រើនកាលពីឆ្នាំមុន។
ទោះបីជាមានការចាប់អារម្មណ៍លើការពិសោធន៍ប៊ីតខញរបស់លោក Bukele ក៏ដោយ ក៏នៅមានភស្តុតាងតិចតួចនៃការប្រើប្រាស់យ៉ាងទូលំទូលាយនៃរូបិយប័ណ្ណគ្រីបតូសម្រាប់ប្រតិបត្តិការប្រចាំថ្ងៃនៅក្នុងប្រទេស ហើយការអនុវត្តរបស់វាគឺជាសកម្មភាពមួយដែលមិនសូវពេញនិយមនោះទេ។

ប្រភព៖ FT