យុវជនស្ម័គ្រចិត្តចូលរួមការងារសង្កេតការណ៍ជាតិ បានក្លាយជាសម្លេងមួយក្នុងការពង្រឹងខឿនលទ្ធិប្រជាធិបតេយ្យមូលដ្ឋាន

ឯកឧត្ដម ឃុត ចាន់ ដារ៉ា អនុប្រធានប្រចាំការសហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញ បានលើកឡើងថា យុវជនស្ម័គ្រចិត្តចូលរួមការងារសង្កេតការណ៍ជាតិ បានក្លាយជាសម្លេងមួយក្នុងការពង្រឹងខឿនលទ្ធិប្រជាធិបតេយ្យមូលដ្ឋាន និងជាសក្សីដ៏សំខាន់នៃដំណើរការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ប្រកបដោយភាពត្រឹមត្រូវ យុត្តិធម៌ តម្លាភាព និងភាពជឿទុកចិត្តបានស្របតាមបទបញ្ជា នីតិវិធី និងច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ នៅរាជធានីភ្នំពេញ។

ការលះបង់កម្លាំងកាយ កម្លាំង ចិត្ត បញ្ញាស្មារតី និងពេល វេលា ប្រកបដោយការទទួល ខុសត្រូវ ខ្ពស់ របស់សមាជិក បានក្លាយជាសក្ខីកម្មមួយចូលរួមលើកស្ទួយប្រជាធិបតេយ្យ នីតិរដ្ឋ និងភាពជាម្ចាស់ បន្ថែមពីលើសកម្មភាពជាច្រើនផ្សេងទៀតដែលក្រុមគ្រួសារ ស.ស.យ.ក មូលដ្ឋានខណ្ឌ សង្កាត់ បានចូលរួមដឹកនាំ និងប្រតិបត្តិ ដើម្បីបុព្វហេតុប្រជាជន និងការអភិវឌ្ឍនៅក្នុងមូលដ្ឋានរបស់ខ្លួន។

សូមបញ្ជាក់ថា នៅថ្ងៃទី ២៦ ខែ មករា ឆ្នាំ ២០២២ ឯកឧត្ដម ឃុត ចាន់ ដារ៉ា អនុប្រធានប្រចាំការសហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញ តំណាង ឯកឧត្ដម សាយ សំអាល់ ប្រធាន សហភាព សហព័ន្ធ យុវជន កម្ពុជា រាជធានី ភ្នំពេញ បានជួប សំណេះសំណាល និង ថ្លែង អំណរគុណ និង លេីក ទឹក ចិត្ត ដល់ យុវជន ស្ម័គ្រ ចិត្ត ដែល បាន ចូលរួម ជា អ្នកសង្កេតការណ៍ ជាតិ ក្នុង ការ នៃការពិនិត្យ បញ្ជី ឈ្មោះ និង ការ ចុះ ឈ្មោះ បោះឆ្នោត ឆ្នាំ ២០២១ ក្នុង ភូមិ សាស្ត្រ រាជធានី ភ្នំពេញ ។

#ស.ស.យ.ក.គ្រប់កាលៈទេសៈដេីម្បីសង្គមជាតិ

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner